إعدادات العرض
“ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។
“ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português Nederlands Tiếng Việt অসমীয়া ગુજરાતી Kiswahili پښتو සිංහල മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ លោកបានហាមឃាត់អ្នកដែលសឡាតក្នុងសម្លៀកបំពាក់តែមួយមិនឱ្យទុកស្មារបស់ខ្លួននៅទទេដោយគ្មានអ្វីបិទបាំងវានោះឡើយ។ ទោះបីជាស្មាមិនមែនជាអវៈយវៈដែលត្រូវបិទបាំងក៏ដោយ ក៏ការបិទបាំងស្មាធ្វើឱ្យការបិទបាំងអវយវៈកាន់តែប្រសើរ និងកាន់តែសមរម្យក្នុងការគោរពសក្ការៈនិងលើកតម្កើងអល់ឡោះពេលឈរក្នុងការសឡាត។فوائد الحديث
អនុញ្ញាតឱ្យសឡាតក្នុងសម្លៀកបំពាក់តែមួយ ប្រសិនបើវាអាចគ្របដណ្តប់អ្វីដែលចាំបាច់ត្រូវបិទបាំង។
អនុញ្ញាតឱ្យសឡាតក្នុងសម្លៀកបំពាក់ពីរ មួយគ្របផ្នែកខាងលើនៃរាងកាយ និងមួយទៀតគ្របផ្នែកខាងក្រោម។
ជំរុញឱ្យអ្នកសឡាតមានលក្ខណៈស្អាតបាត។
ចាំបាច់ត្រូវគ្របស្មាទាំងសងខាង ឬម្ខាងក៏បានក្នុងពេលសឡាត ប្រសិនបើអាចធ្វើបាន។ ហើយមានអ្នកខ្លះយល់ថា ការហាមឃាត់នេះ គឺជាប្រការម៉ាក្រុះ។
បង្ហាញពីភាពខ្វះខាតរបស់សហាហ្ពាត់ رضي الله عنهم រហូតដល់អ្នកខ្លះមិនមានសម្លៀកបំពាក់ពីរសម្រាប់ដណ្តប់កាយ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បានពន្យល់ពីអត្ថន័យនៃហាទីស្ហនេះថា៖ បុព្វហេតុរបស់វា គឺប្រសិនបើគេស្លៀកសម្លៀកបំពាក់ ហើយគ្មានអ្វីមួយនៅលើស្មារបស់ខ្លួនទេនោះ គឺមានហានិភ័យក្នុងការលេចចេញនូវកេរខ្មាស(អាវរ៉ាត់) ខុសពីអ្នកដែលដាក់ផ្នែកខ្លះនៅលើស្មារបស់ខ្លួន។ ម្យ៉ាងទៀត គេអាចត្រូវការប្រើដៃម្ខាង ឬដៃទាំងសងខាងដើម្បីកាន់វាដែលធ្វើឲ្យរំខានដល់ស៊ុណ្ណះនៃការដាក់ដៃស្តាំលើដៃឆ្វេងក្រោមទ្រូង និងការលើកដៃនៅពេលដែលត្រូវប្រើឱ្យលើក និងផ្សេងៗទៀត ព្រោះវាមានន័យថា ការទុកផ្នែកខាងលើនៃរាងកាយនិងកន្លែងនៃការតុបតែងមិនបានគ្របដណ្តប់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកលម្អសម្លៀកបំពាក់របស់ពួកអ្នកនៅរាល់ៗម៉ាស្ជិទ(ពេលសឡាត)”។ (អាល់អាក់រ៉ហ្វ៖៣១)
التصنيفات
Conditions of Prayer