إعدادات العرض
រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។
រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។ នៅពេលដែលលោករូកុ លោកមិនងើយក្បាលពេក ហើយក៏មិនឱនចុះពេកនោះដែរ ប៉ុន្តែលោកធ្វើធន់កណ្តាល។ នៅពេលដែលលោកងើបក្បាលពីរូកុ លោកមិនទាន់ស៊ូជោតឡើយ លុះត្រាតែលោកឈរត្រង់ខ្លួនសិន។ នៅពេលដែលលោកងើបក្បាលពីស៊ូជោត លោកមិនទាន់ស៊ូជោត(ម្តងទៀត)ឡើយ លុះត្រាតែលោកអង្អុយត្រង់ខ្លួនសិន ហើយលោកសូត្រតះយិតរៀងរាល់ពីរ៉ក្អាត់ម្តង។ លោកលាបាតជើងឆ្វេង និងបញ្ឈរបាតជើងស្តាំ។ លោកហាមឃាត់ពីការអង្គុយដូចស្ហៃតន និងហាមឃាត់មិនឲ្យដាក់កំភួនដៃសណ្តូក(ទៅនឹងដី)ដូចសត្វសាហាវ។ ហើយលោកបញ្ចប់សឡាតដោយការឲ្យសាឡាម។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português Kurdî دری Македонски Tiếng Việt Magyar ქართული ไทย অসমীয়া Nederlands ਪੰਜਾਬੀ Kiswahili ગુજરાતીالشرح
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានលើកឡើងពីរបៀបសឡាតរបស់ណាពី ﷺ។ ពិតណាស់ លោកផ្តើមសឡាតរបស់លោកដោយការតឹកពៀរ៉តុលអៀហរ៉មដោយសូត្រថា៖ “الله أكبر” និងចាប់ផ្តើមការសូត្រដោយស៊ូរ៉ោះអាល់ហ្វាទីហះ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។ នៅពេលដែលលោករូកុ លោកមិនងើយក្បាលពេក ហើយក៏មិនឱនចុះពេកនោះដែរ។ ផ្ទុយទៅវិញ លោករូកុដោយដាក់ខ្នងស្មើ។ នៅពេលលោកងើបក្បាលពីរូកុវិញ លោកឈរត្រង់ខ្លួនសិន មុននឹងលោកចុះទៅស៊ូជោត។ ហើយនៅពេលដែលលោកងើបក្បាលពីស៊ូជោតលើកទីមួយ លោកមិនទាន់ស៊ូជោតលើកទីពីរភ្លាមឡើយ លុះត្រាតែលោកអង្អុយត្រង់ខ្លួនសិន។ លោកសូត្រតះយិតរៀងរាល់ពីរ៉ក្អាត់ម្តងដោយសូត្រថា៖ “التحيات لله والصلوات والطيبات...”។ នៅពេលលោកអង្គុយចន្លោះស៊ូជោតទាំងពីរ ឬអង្គុយតះយិត លោកលាបាតជើងឆ្វេង ហើយអង្គុយពីលើ និងបញ្ឈរបាតជើងស្តាំ។ លោកហាមឃាត់អ្នកសឡាតមិនឲ្យអង្គុយដូចរបៀបអង្គុយរបស់ស្ហៃតនឡើយ។ របៀបអង្គុយរបស់ស្ហៃតនគឺ អង្គុយដោយសណ្តូកជើងទាំងពីរទៅលើដី ហើយអង្គុយលើកែងជើងទាំងពីរ ឬក៏អង្គុយដាក់គូទផ្ទាល់ដី បញ្ឈរកំភួនជើងទាំងពីរ ហើយដាក់ដៃទាំងពីរលើដីដូចសត្វឆ្កែ និងហាមឃាត់មិនឲ្យសណ្តូកកំភួនដៃទៅនឹងដីក្នុងពេលស៊ូជូតដូចសត្វសាហាវនោះឡើយ។ ហើយលោកបញ្ចប់សឡាតដោយការឲ្យសាឡាមដោយសូត្រថា៖ “السلام عليكم ورحمة الله” ដោយងាកទៅខាងស្តាំ និងងាកទៅខាងឆ្វេង។فوائد الحديث
បញ្ជាក់ពីលក្ខណៈមួយចំនួននៃរបៀបសឡាតរបស់ណាពី ﷺ។
ចាំបាច់ត្រូវតឹកពៀរ៉តុលអៀហរ៉ម។ តាមរយៈការតឹកពៀរនេះ គឺហាមឃាត់រាល់ពាក្យសម្តី និងកាយវិការទាំងឡាយណាដែលផ្ទុយនឹងពាក្យសម្តីនិងកាយវិការសឡាត។ ការប្រើពាក្យផ្សេងខុសពីពាក្យនេះ( គឺពាក្យ الله أكبر) គឺមិនត្រឹមត្រូវឡើយ។
ចាំបាច់ត្រូវសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ។
ចាំបាច់ត្រូវរូកុ និងត្រូវរូកុឲ្យបានត្រង់ដោយមិនងើយពេក ហើយក៏មិនឱនពេក។
ចាំបាច់ត្រូវងើបពីរូកុវិញ ហើយចាំបាច់ត្រូវឈរឲ្យត្រង់ខ្លួនបន្ទាប់ពីងើបពីរូកុ។
ចាំបាច់ត្រូវស៊ូជោត និងងើបពីស៊ូជោតវិញ ព្រមទាំងអង្គុយឲ្យត្រង់ខ្លួនបន្ទាប់ពីងើបពីស៊ូជោត។
បង្គាប់ប្រើអ្នកសឡាតឲ្យអង្គុយលើបាតជើងឆ្វេង ហើយបញ្ឈរបាតជើងស្តាំក្នុងពេលអង្គុយក្នុងសឡាត។ ចំណែកឯពេលតះយិតចុងក្រោយចំពោះសឡាតដែលមានតះយិតពីរដង ដូចជាសឡាតម៉ាហ្គ្រិប និងសឡាតអ៊ីស្ហាជាដើម គឺគេបង្គាប់ប្រើឲ្យអង្គុយដាក់គូទផ្ទាល់ដី។ មានភស្តុតាងដែលបញ្ជាក់បែបនេះក្នុងហាទីស្ហជាច្រើនផ្សេងទៀត។
ហាមឃាត់ការអង្គុយប្រដូចនឹងស្ហៃតន។ ការអង្គុយរបៀបស្ហៃតន គឺអង្គុយលើកែងជើង ហើយសណ្តូកជើងទាំងពីរ ឬក៏បញ្ឈរបាតជើងទាំងពីរ ហើយអង្គុយដាក់គូទផ្ទាល់ដី។
ហាមឃាត់ពីការប្រដូចទៅនឹងសត្វសាហាវ ពោលគឺការដែលអ្នកសឡាតដាក់ដៃទាំងពីររបស់ខ្លួនសណ្តូកទៅនឹងដី(ក្នុងពេលស៊ូជោត) ព្រោះវាបង្ហាញពីភាពខ្ជិលច្រអូស និងទន់ខ្សោយ។
ហាមឃាត់ពីការធ្វើកាយវិការប្រដូចនឹងស្ហៃតន និងសត្វធាតុនានា។
ចាំបាច់ត្រូវបញ្ចប់សឡាតដោយការឲ្យសាឡាម។ វាជាការបួងសួងឲ្យអ្នកសឡាត អ្នកដែលមានវត្តមាន និងអ្នកដែលអវត្តមានដែលជាអ្នកសាងកុសលទាំងឡាយឲ្យពួកគេប្រកបដោយសុខសុវត្ថិភាពពីប្រការអាក្រក់ និងភាពខ្វះខាតទាំងឡាយ។
ចាំបាច់ត្រូវមានភាពនឹងនរ(តម៉ាក់នីណះ)ក្នុងសឡាត។
