៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ…

៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលសូត្របន្ទាប់ពីបញ្ចប់សឡាតដែលកាតព្វកិច្ច(សឡាតហ្វើរទូ)រួចថា៖ “سُبْحَانَ اللهِ” (អល់ឡោះដ៏មហាបរិសុទ្ធ) ជាការបញ្ជាក់ពីភាពបរិសុទ្ធរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ ៖ចំនួន៣៣ដង “الحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ជាការថ្លែងសរសើរបញ្ជាក់ពីលក្ខណៈពេញលេញរបស់ទ្រង់ ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង៖ ចំនួន៣៣ដង “اللهُ أكْبَرُ” (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)៖ អល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តមជាងអ្វីៗទាំងអស់៖ ចំនួន៣៣ដង ហើយសូត្របង្គ្រប់១០០ដងដោយពោលថា៖ "لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِير" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ដែលមានអត្ថន័យថា៖ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្ហ៊ីរិកចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិដ៏ពេញលេញ ជាអ្នកដែលសក្តិសមនឹងកោតសរសើរ ព្រមជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង ពុំមែនសម្រាប់អ្នកណាក្រៅពីទ្រង់ឡើយ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពបំផុតដោយគ្មានអ្វីមួយដែលទ្រង់អសមត្ថភាពនោះឡើយ។ ជនណាដែលសូត្របែបនេះ រាល់កំហុសឆ្គងរបស់គេនឹងត្រូវគេលុបលាងនិងលើកលែងទោស ទោះបីវាមានច្រើនដូចពពុះសមុទ្រដែលមានពណ៌សអណ្ដែតលើផ្ទៃសមុទ្រនៅពេលដែលមានរលកនិងព្យុះក៏ដោយ។

فوائد الحديث

ស៊ូណិតសូត្រហ្ស៊ីកៀរនេះបន្ទាប់ពីសឡាតដែលជាកាតព្វកិច្ច។

ហ្ស៊ីកៀរនេះ គឺជាមូលហេតុមួយដែលនាំឲ្យគេអភ័យទោសឲ្យចំពោះបាបកម្មទាំងឡាយ។

បញ្ជាក់ពីក្តីសប្បុរស ក្តីមេត្តាករុណា និងការលើកលែងទោសដ៏ធំធេងរបស់អល់ឡោះជាម្ចាស់។

ហ្ស៊ីកៀរនេះ គឺជាមូលហេតុមួយដើម្បីទទួលបានការអភ័យទោសចំពោះបាបកម្មទាំងឡាយ ពោលគឺសំដៅលើបាបកម្មតូច។ ចំណែកឯបាបកម្មធំវិញ គឺមានតែការសារភាពកំហុស(តាវហ្ពាត់)ប៉ុណ្ណោះដែលអាចលុបលាងវាបាន។

التصنيفات

Dhikr (Invocation) during Prayer