“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។

“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។

អំពី ជើពៀរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។

[صحيح] [رواه أحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ មិនចូលឋាននរកឡើយអ្នកដែលបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមហ្ពាទើរដែលកើតឡើងក្នុងឆ្នាំទីពីរនៃចំណាកស្រុកជាមួយរ៉ស៊ូលុលឡោះ ﷺ ហើយក៏មិនចូលឋាននរកដែរ អ្នកដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព អាល់ហ៊ូទៃពីយ៉ះ ហើយដែលមាននៅក្នុងនោះ គឺការសច្ចាប្រណិធាន អាល់រិទវ៉ាន ដែលកើតឡើងក្នុងឆ្នាំទីប្រាំមួយនៃចំណាកស្រុក។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពអ្នកដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងកិច្ចព្រមព្រៀងសន្តិភាព អាល់ហ៊ូទៃពីយ៉ះ ហើយពិតណាស់ ពួកគេនឹងមិនចូលឋាននរកឡើយ។

បញ្ជាក់ថា ពិតណាស់អល់ឡោះជាម្ចាស់បានធានាពួកគេពីភាពអយុត្តិធម៌ផ្សេងៗ និងឲ្យពួកគេស្លាប់នៅលើសេចក្តីជំនឿ ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដោយមិនទទួលរងទណ្ឌកម្មជាមុននៅក្នុងឋាននរកឡើយ។ នោះគឺជាការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេង។

التصنيفات

Merit of the Companions, Degrees of the Companions, Merits of the Companions