Merit of the Companions

Merit of the Companions

1- ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ

2- “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។