إعدادات العرض
“ដៃ(ចោរ)ត្រូវកាត់ នៅពេលដែល(លួច)មួយភាគបួននៃទីណើរ ឬច្រើនជាងនេះ”។
“ដៃ(ចោរ)ត្រូវកាត់ នៅពេលដែល(លួច)មួយភាគបួននៃទីណើរ ឬច្រើនជាងនេះ”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ដៃ(ចោរ)ត្រូវកាត់ នៅពេលដែល(លួច)មួយភាគបួននៃទីណើរ ឬច្រើនជាងនេះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português മലയാളം Kurdî Tiếng Việt অসমীয়া Nederlands Kiswahili ગુજરાતી සිංහල Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ Malagasy Македонски Українськаالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ចោរត្រូវកាត់ដៃចោរ នៅពេលដែលគេលួចរបស់អ្នកដទៃក្នុងតម្លៃមួយភាគបួននៃទីណើរមាស ឬលើសពីនេះ ដែលស្មើនឹងទ្រព្យសម្បត្តិដែលមានតម្លៃស្មើនឹង ១.០៦ក្រាមនៃមាស។فوائد الحديث
ការលួច គឺស្ថិតក្នុងចំណោមបាបកម្មធំ។
អល់ឡោះបានកំណត់ទោសទណ្ឌចំពោះចោរដែលលួចគេ គឺត្រូវកាត់ដៃចោរនោះ ដូចដែលបានចែងក្នុងបន្ទូលរបស់ទ្រង់ថា៖ “ចោរប្រុស និងចោរស្រី ចូរពួកអ្នកកាត់ដៃរបស់គេទាំងពីរ”។ [អាល់ម៉ាអ៊ីហ្ទះ៖ ៣៨]។ ហើយនៅក្នុងស៊ុណ្ណះបានបញ្ជាក់ពីលក្ខខណ្ឌនៃការកាត់នេះ។
ពាក្យថាដៃក្នុងហាទីស្ហនេះ គឺសំដៅលើប្រអប់ដៃ(ពោលគឺ កាត់ត្រឹមប្រអប់ដៃចោរ)។
បុព្វហេតុនៃការកាត់ដៃចោរ គឺដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាជន និងទប់ស្កាត់អ្នកដទៃទៀតពីការប្រព្រឹត្តបទល្មើស។
មួយទីណើរស្មើនឹងមួយមីសក៏ល(ឯកតាទម្ងន់)នៃមាស ដែលបច្ចុប្បន្នស្មើនឹង ៤.២៥ក្រាម នៃមាសសុទ្ធ២៤ការ៉ាត់។ ដូច្នេះ មួយភាគបួននៃទីណើរ ស្មើនឹងជាង ១ ក្រាម។-
التصنيفات
Prescribed Punishment for Theft