إعدادات العرض
”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។…
”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។ ពេលនោះ ឈាមនៅតែហូរមក រហូតដល់គាត់បានស្លាប់។ អល់ឡោះបានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ”។
អំពី អាល់ហាសាន់ បាននិយាយថា៖ ជុនទុប ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយប្រាប់ពួកយើងនៅក្នុងម៉ាស្ជិតនេះ។ ពួកយើងមិនដែលភ្លេចឡើយតាំងពីគាត់បាននិយាយប្រាប់ពួកយើង ហើយពួកយើងក៏មិនខ្លាចថា ជុនទុបនិយាយកុហកទៅលើរ៉ស៊ូលុលឡោះ ﷺ នោះដែរ។ គាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ”កាលពីជំនាន់មុនពួកអ្នក មានបុរសម្នាក់មានរបួស។ ដោយភាពគ្មានអំណត់ បុរសនោះក៏បានយកកាំបិតមកកាត់ដៃរបស់ខ្លួន។ ពេលនោះ ឈាមនៅតែហូរមក រហូតដល់គាត់បានស្លាប់។ អល់ឡោះបានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Português മലയാളം Kurdî Tiếng Việt অসমীয়া Nederlands Kiswahili ગુજરાતી සිංහල Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ Malagasy Македонски Українськаالشرح
ណាពី ﷺ លោកបានប្រាប់ថា កាលពីជំនាន់មុន មានបុរសម្នាក់ទទួលរងរបួស។ ដោយសារតែគ្មានភាពអំណត់មិនអាចទ្រាំនឹងការឈឺចាប់បាន បុរសនោះក៏បានយកកាំបិតមកកាត់ដៃខ្លួនឯងដើម្បីឲ្យឆាប់ស្លាប់។ ពេលនោះ ឈាមក៏ហូរមកឥតដាច់ រហូតដល់បុរសនោះស្លាប់។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងប្រញាប់ប្រញាល់មករកយើងដោយខ្លួនឯង។ ដូចនេះ យើងហាមឃាត់រូបគេមិនឱ្យចូលឋានសួគ៌ឡើយ។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃការអត់ធ្មត់ចំពោះគ្រោះនានា ហើយមិនត្រូវខ្វះភាពអំណត់ព្រោះតែការឈឺចាប់នោះឡើយ ដើម្បីកុំឲ្យនាំទៅរកអ្វីដែលអាក្រក់ជាងនេះ។
រំលឹកពីប្រវត្តិរបស់ប្រជាជាតិជំនាន់មុនៗដើម្បីយកធ្វើជាមេរៀន។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ពីការគោរពសិទ្ធិរបស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះភាវៈទាំងឡាយ ដោយទ្រង់បានហាមឃាត់ពួកគេមិនឱ្យសម្លាប់ខ្លួនឯង ព្រោះថា ជីវិត គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់។
ហាមឃាត់រាល់មូលហេតុទាំងឡាយដែលអាចនាំទៅរកការសម្លាប់ខ្លួនឯង និងព្រមានយ៉ាងធ្ងន់ធ្ងរពីទង្វើបែបនេះ។
អ៊ិពនូហាជើរ បាននិយាយ៖ នេះបង្ហាញថា បុរសនោះកាត់ដៃខ្លួនឯងដោយមានបំណងចង់សម្លាប់ខ្លួន មិនមែនក្នុងគោលបំណងដើម្បីព្យាបាលដែលទំនងជាមានប្រយោជន៍នោះទេ។
التصنيفات
Condemning Sins