“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក…

“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلاَ الضَّالِّينَ (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។ គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا لِعَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺសម្រាប់ខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលនៅក្នុងហាទីស្ហគុតស៊ីយ៍មួយថា៖ យើងបែងចែកស៊ូរ៉ោះអាល់ហ្វាទីហះនៅក្នុងសឡាតរវាងយើង និងរវាងខ្ញុំបម្រើរបស់យើងជាពីរចំណែក។ ពាក់កណ្តាលសម្រាប់យើង ហើយពាក់កណ្តាលទៀតសម្រាប់រូបគេ។ ដូចនេះ ពាក់កណ្តាលខាងដើម៖ មានការថ្លែងសរសើរ កោតសរសើរ និងលើកតម្កើងដល់អល់ឡោះជាម្ចាស់ គឺយើងនឹងតបស្នងដល់គេចំពោះការកោតសរសើរនោះនូវការតបស្នងយ៉ាងល្អប្រពៃ។ ចំណែកឯពាក់កណ្តាលខាងចុង៖ មានការទទូចអង្វរករ និងសុំបួងសួង យើងនឹងឆ្លើយតបចំពោះគេ និងផ្តល់ឲ្យគេនូវអ្វីដែលគេបានសុំ។ ដូច្នេះ នៅពេលដែលអ្នកសឡាតសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះទ្រង់មានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង។ នៅពេលដែលអ្នកសឡាតសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់។) អល់ឡោះទ្រង់មានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង បានថ្លែងសរសើរមកចំពោះយើង និងទទួលស្គាល់នូវការប្រទានទាំងឡាយរបស់យើងចំពោះភាវៈដែលយើងបង្កើតទាំងឡាយ។ នៅពេលដែលអ្នកសឡាតសូត្រថា៖ “مَالِكِ يَوْمِ الدِّينِ” (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជម្រះ(បរលោក)។) អល់ឡោះទ្រង់មានបន្ទូលថា៖ ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង ដែលនោះគឺជាការលើកតម្កើងចំពោះភាពរុងរឿងដ៏ធំធេងរបស់ទ្រង់។ ហើយនៅពេលដែលអ្នកសឡាតសូត្រថា៖ “إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ” (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) អល់ឡោះទ្រង់មានបន្ទូលថា៖ នេះគឺរវាងយើង និងរវាងខ្ញុំបម្រើរបស់យើង។ ដូចនេះ ពាក់កណ្តាលខាងដើមនៃអាយ៉ាត់នេះ គឺសម្រាប់អល់ឡោះ នោះគឺ “إِيَّاكَ نَعْبُدُ” (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ)។ វាជាការទទួលស្គាល់នូវភាពជាព្រះជាម្ចាស់របស់អល់ឡោះដែលត្រូវគោរពសក្ការៈ និងឆ្លើយតបចំពោះការគោរពសក្ការៈ។ មកដល់ត្រឹមនេះ គឺបញ្ចប់នូវពាក់កណ្តាលដែលជាចំណែកសម្រាប់អល់ឡោះ។ ចំណែកឯពាក់កណ្តាលខាងចុងនៃអាយ៉ាត់នេះ សម្រាប់ខ្ញុំបម្រើអល់ឡោះ នោះគឺ “إِيَّاكَ نَسْتَعِينُ” (ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឲ្យជួយ)។ វាជាការសុំជំនួយពីអល់ឡោះ ហើយទ្រង់សន្យាថានឹងផ្តល់ជំនួយដល់គេ។ ហើយនៅពេលដែលអ្នកសឡាតសូត្រថា៖ “اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ * صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلاَ الضَّالِّينَ” (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹមត្រូវផងចុះ។ គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។) អល់ឡោះទ្រង់មានបន្ទូលថា៖ នេះជាការទទូចអង្វរករ និងបួងសួងពីសំណាក់ខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេបានសុំ។ ជាការពិតណាស់ យើងពិតជាបានឆ្លើយតបចំពោះការបួងសួងរបស់គេហើយ។

فوائد الحديث

ឋានៈដ៏ធំធេងនៃស៊ូរ៉ោះអាល់ហ្វាទីហះ ដោយអល់ឡោះបានឲ្យឈ្មោះវាថាជា “សឡាត”។

បញ្ជាក់ពីការយកចិត្តទុកដាក់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយទ្រង់កោតសរសើរដល់គេដោយសារតែគេបានកោតសរសើរ និងលើកតម្កើងដល់ទ្រង់ ហើយទ្រង់សន្យាផ្តល់ឲ្យគេនូវអ្វីដែលគេបានសុំ។

ស៊ូរ៉ោះដ៏ឧត្តុង្គឧត្តមនេះផ្ទុកទៅដោយការថ្លែងសរសើរចំពោះអល់ឡោះ រំលឹកពីកន្លែងវិលត្រឡប់(ថ្ងៃបរលោក) ការបួងសួងចំពោះអល់ឡោះ ការគោរពសក្ការៈដ៏ស្មោះស ជ្រះថ្លាចំពោះអល់ឡោះ សុំនូវការចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ និងព្រមានពីការដើរតាមមាគ៌ាខុសឆ្គងទាំងឡាយ។

ការដែលអ្នកសឡាតមានអារម្មណ៍នឹកដល់ហាទីស្ហនេះ(នៅពេលដែលរូបគេសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ) គឺបន្ថែមដល់រូបគេនូវភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាត។

التصنيفات

Virtues of Surahs and Verses, Merits of the Noble Qur'an