إعدادات العرض
“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ…
“ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំរារាំងទាសីរបស់អល់ឡោះទាំងឡាយពីម៉ាស្ជិត។ ក៏ប៉ុន្តែ ចូរឲ្យពួកនាងចាកចេញទៅដោយខ្លួនមិនមានក្លិនក្រអូប”។
[حسن] [رواه أبو داود]
الترجمة
العربية Português دری Македонски Magyar ქართული Tiếng Việt বাংলা Kurdî ไทย অসমীয়া Indonesia Nederlands ਪੰਜਾਬੀ Kiswahili Hausa English Tagalog ગુજરાતી Русский मराठी മലയാളം ಕನ್ನಡ Српски සිංහල Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ បានហាមឃាត់អ្នកដែលជាអាណាព្យាបាលរបស់ស្ត្រី និងអ្នកដែលទទួលខុសត្រូវលើស្ត្រីមិនត្រូវរារាំងស្ត្រីមិនឲ្យទៅម៉ាស្ជិតនោះឡើយ ហើយលោកបានបង្គាប់ប្រើស្ត្រីទាំងឡាយឲ្យចាកចេញទៅដោយមិនត្រូវប្រើគ្រឿងក្រអូប និងបង្ហាញសម្រស់ដោយការតុបតែងកាយនោះឡើយ ព្រោះការធ្វើដូចនេះ គឺជាមូលហេតុមួយដែលនាំឲ្យមានភាពវឹកវរដល់បុរសទាំងឡាយ។فوائد الحديث
អនុញ្ញាតឲ្យស្រ្តីអាចចេញទៅសឡាតនៅម៉ាស្ជិត បើកាលណាមានសុវត្ថិភាពពីភាពវឹកវរផ្សេងៗ ហើយត្រូវចេញទៅដោយមិនមានតុបតែងកាយ និងមិនប្រើប្រាស់គ្រឿងក្រអូប។
តាមរយៈហាទីស្ហនេះ គេអាចទាញជាភស្តុតាងបានថា ស្ត្រីមិនអាចចាកចេញពីផ្ទះស្វាមីរបស់ខ្លួនឡើយ លើកលែងតែមានការអនុញ្ញាតពីស្វាមី ពីព្រោះការបញ្ជាឱ្យផ្តល់ការអនុញ្ញាតគឺសំដៅទៅលើស្វាមី។
បង្ហាញពីការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះស្ត្រី ហើយមិនត្រូវរារាំងពួកនាងអំពីអ្វីដែលជាប្រការល្អសម្រាប់ពួកនាងនោះឡើយ ដូចជាចេញទៅស្វែងរកចំណេះវិជ្ជាជាដើម។
ទទួលស្គាល់នូវភាពជាអាណាព្យាបាល និងការគ្រប់គ្រងរបស់បុរសទៅលើស្ត្រី។
