إعدادات العرض
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
អំពី អាពូអាល់ហ្ជាក់ទ៍ អាត់ហ្ទាំរី رضي الله عنه គាត់មានមិត្តភក្តិម្នាក់បានរៀបរាប់ថា ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
الترجمة
العربية Tiếng Việt Bahasa Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Mooreالشرح
ណាពី ﷺ លោកបានព្រមានចំពោះជនដែលបោះបង់សឡាតជុមអាត់ចំនួនបីដងដោយខ្ជិលច្រអូស និងព្រងើយកន្តើយដោយគ្មានមូលហេតុស្របច្បាប់ថា អល់ឡោះជាម្ចាស់នឹងបោះត្រា និងដាក់គម្របលើដួងចិត្តរបស់ជននោះតាមរយៈការរារាំងមិនឲ្យប្រការល្អចូលទៅដល់ដួងចិត្តនោះឡើយ។فوائد الحديث
អ៊ិពនូអាល់មុនហ្សៀរ បានពាំនាំនូវការឯកភាពគ្នាមកថា ជាការពិតណាស់ សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូប។
ទណ្ឌកម្មចំពោះជនដែលបោះបង់សឡាតជុមអាត់ដោយភាពខ្ជិលច្រអូស ដោយអល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ។
ចំពោះអ្នកដែលបោះបង់សឡាតជុមអាត់ដោយមានមូលហេតុស្របច្បាប់ គឺមិនចូលក្នុងការព្រមាននេះទេ។
អាសស្ហាវកានី បាននិយាយថា៖ ប្រសាសន៍របស់រ៉ស៊ូលុលឡោះ “បីជុមអាត់” អាចមានអត្ថន័យចង់សំដៅលើការបោះបង់សឡាតជុមអាត់ជាទូទៅ ទោះបីជាបោះបង់ជុមអាត់នោះជាបន្តបបន្ទាប់គ្នា ឬដាច់ៗពីគ្នា សូម្បីតែបោះបង់សឡាតជុមអាត់ក្នុងមួយឆ្នាំមួយដងជារៀងរាល់ឆ្នាំក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតលើដួងចិត្តជននោះក្រោយពីការបោះបង់ជាលើកទីបី។ នេះបើផ្អែកលើផ្នែកខាងក្រៅនៃហាទីស្ហ។ ហើយក៏អាចមានន័យសំដៅលើការបោះបង់សឡាតជុមអាត់បីដងបន្តបន្ទាប់គ្នាផងដែរ។
التصنيفات
Virtue of Friday