“ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا”…

“ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។

អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។

[صحيح] [رواه أبو داود]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) ពោលគឺ ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ ជាអ្នកត្រូវគោរពសក្ការៈ ជាអ្នកគ្រប់គ្រង ជាចៅហ្វាយ ជាអ្នកដាក់បទបញ្ជា ពេញចិត្តទទួលយកអ៊ីស្លាមធ្វើជាសាសនាដោយគោរពតាមនូវបទបញ្ជា និងបម្រាមទាំងឡាយរបស់វា ព្រមទាំងពេញចិត្តក្នុងការទទួលយកណាពីមូហាំម៉ាត់ ﷺ ធ្វើជាអ្នកនាំសារ(រ៉សូល) និងជាណាពី រួមជាមួយនឹងអ្វីទាំងឡាយដែលគេបញ្ជូនមកកាន់លោក និងអ្វីដែលលោកបានផ្សព្វផ្សាយ ជននោះប្រាកដជានឹងបានចូលឋានសួគ៌។

فوائد الحديث

ជំរុញឲ្យសូត្រទូអានេះ និងបញ្ជាក់ពីផលបុណ្យរបស់វា។

ការពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ រួមបញ្ចូលទាំងការមិនគោរពសក្ការៈអ្នកណាម្នាក់ក្រៅពីទ្រង់ឡើយ។

ការពេញចិត្តទទួលយកមូហាំម៉ាត់ធ្វើជាណាពីនិងជាអ្នកនាំសារ រួមបញ្ចូលទាំងការស្តាប់បង្គាប់លោក និងប្រតិបត្តិតាមមាគ៌ា(ស៊ុណ្ណះ)របស់លោក។

ការពេញចិត្តទទួលយកអ៊ីស្លាមធ្វើជាសាសនា គឺត្រូវពេញចិត្តនឹងអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

ស៊ូណិតសូត្រទូអានេះនៅពេលឮអ្នកអាហ្សានពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ដូចមានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍ជាច្រើនផ្សេងទៀត។

ក្នុងហាទីស្ហមួយផ្សេងទៀតបញ្ជាក់ថា ស៊ូណិតសូត្រទូអានេះនៅពេលព្រឹកនិងពេលល្ងាច។

التصنيفات

Timeless Dhikr