إعدادات العرض
“ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
“ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នករំលឹកអំពីអ្នកដែលបំផ្លាញនូវភាពសប្បាយរីករាយឲ្យបានច្រើន” ពោលគឺសេចក្ដីស្លាប់។
[حسن] [رواه الترمذي والنسائي وابن ماجه]
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî తెలుగు Македонски Tagalog Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ Türkçe پښتو Bosanskiالشرح
ណាពី ﷺ លោកបានជំរុញឲ្យបង្កើននូវការរំលឹកពីសេចក្តីស្លាប់ឲ្យបានច្រើន ព្រោះថាតាមរយៈការរំលឹកពីសេចក្តីស្លាប់ ធ្វើឲ្យមនុស្សនឹកឃើញពីថ្ងៃបរលោក ហើយកម្ទេចនូវក្តីស្រឡាញ់របស់គេចំពោះភាពសប្បាយរីករាយក្នុងលោកិយចេញពីក្នុងដួងចិត្តរបស់គេ ជាពិសេសអំពីប្រការដែលគេហាមឃាត់។فوائد الحديث
សេចក្តីស្លាប់ គឺកាត់ផ្តាច់នូវភាពសប្បាយរីករាយចំពោះលោកិយ។ ក៏ប៉ុន្តែសម្រាប់អ្នកដែលមានជំនឿវិញ វាគឺជាអ្នកនាំរូបគេទៅកាន់ភាពសប្បាយរីករាយនៃបរលោក ភាពរីករាយនៃឋានសួគ៌ ហើយនិងអ្វីដែលរូបគេទទួលបាននៅក្នុងឋានសួគ៌នៃប្រការល្អដ៏ធំធេង។
ការរំលឹកពីសេចក្តីស្លាប់ និងអ្វីដែលមានបន្ទាប់ពីស្លាប់ គឺជាមូលហេតុមួយដែលនាំឲ្យមនុស្សសារភាពកំហុស(តាវហ្ពាត់) បញ្ឈប់ការប្រព្រឹត្តអំពើល្មើស និងត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក។
التصنيفات
Condemning Love of the World