إعدادات العرض
“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។
“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ ពិតណាស់លោកបានមានប្រសាសន៍ថា៖ “ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។
[صحيح] [رواه الترمذي وابن ماجه وأحمد]
الترجمة
العربية Tiếng Việt Bahasa Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Mooreالشرح
ណាពី ﷺ លោកបានថ្លែងសុន្ទរកថាទៅកាន់សហាហ្ពាត់របស់លោក ហើយក្នុងចំណោមអ្វីដែលលោកបានផ្តាំផ្ញើពួកគេនោះ គឺមិនត្រូវឲ្យការភ័យខ្លាច ឬអំណាចរបស់មនុស្សលោករារាំងជនមូស្លីមមិនឲ្យនិយាយការពិត ឬអនុវត្តវានៅពេលដែលរូបគេបានឃើញ ឬបានដឹងនោះឡើយ។فوائد الحديث
ជំរុញឲ្យបង្ហាញការពិត និងមិនត្រូវលាក់បាំងវាដោយខ្លាចមនុស្សលោកនោះឡើយ។
ការនិយាយពាក្យពិត គឺត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌នៅក្នុងវិធីសាស្ត្រនិយាយរបស់ខ្លួន ហើយត្រូវមានគតិបណ្ឌិត និងមានការណែនាំដោយល្អ។
ចាំបាច់ត្រូវហាមឃាត់ពីប្រការអាក្រក់ និងត្រូវផ្តល់អាទិភាពលើសិទ្ធិរបស់អល់ឡោះ លើសពីផលប្រយោជន៍របស់មនុស្សដែលប្រឆាំងជាមួយទ្រង់។
