៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។

៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។

អំពី ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنه ពិតណាស់ គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់បានសួរថា៖ តើពួកគេមានបញ្ហាអ្វី? ពួកគេបានឆ្លើយថា៖ ពួកគេត្រូវបានគេដាក់ទោសដោយសារមិនបានបង់ពន្ធ។ ពេលនោះ ហ៊ីស្ហាមបាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។

[صحيح] [رواه مسلم]

الشرح

ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنهما គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលមិនមែនជាជនជាតិអារ៉ាប់ត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់ក៏សួរថា៖ តើពួកគេមានបញ្ហាអ្វី? គេបានប្រាប់គាត់ថា គេធ្វើបែបនេះដាក់ពួកគេដោយសារតែពួកគេមិនបានបង់ពន្ធ ខណៈដែលពួកគេមានលទ្ធភាព។ ពេលនោះ ហ៊ីស្ហាម رضي الله عنهما បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយដោយបំពានខុសពីការពិត។

فوائد الحديث

ការបង់ពន្ធ(ជីសយ៉ះ)៖ ជាទ្រព្យសម្បត្តិដែលគេដាក់កាតព្វកិច្ចទៅលើបុរសៗនៃពួកអះលីគីតាប(យូដា និងគ្រឹស្ទាន)ដែលធំដឹងក្តី និងមានទ្រព្យសម្បត្តិ ជាថ្នូរនឹងការការពារពួកគេ និងការរស់នៅរបស់ពួកគេក្នុងប្រទេសឥស្លាម។

ហាមឃាត់ការធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ឥស្លាម សូម្បីតែពួកគេជាអ្នកគ្មានជំនឿ។

ព្រមានដល់ជនបំពានទាំងឡាយ។

ការប្រកាន់ខ្ជាប់របស់បណ្តាសហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ ចំពោះការប្រើគ្នាឲ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។

អាន់ណាវ៉ាវី បាននិយាយថា៖ នេះគឺចំពោះការធ្វើទារុណកម្មអ្នកដទៃដោយខុសច្បាប់។ ដូចនេះ មិនចូលក្នុងការព្រមាននេះទេចំពោះការដែលដាក់ទណ្ឌកម្មដោយស្របច្បាប់ ដូចជា គីសស(ការសងសឹក) ហ៊ូទូត(ការផ្តន្ទាទោស) និង អាត់តាក់ហ្សៀរ(ការពិន័យតាមផ្លូវច្បាប់)ជាដើម។

التصنيفات

Blameworthy Morals