ពិតណាស់ណាពី ﷺ លោកបានហាមឃាត់ការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកស្ងួត និងឆ្អឹង

ពិតណាស់ណាពី ﷺ លោកបានហាមឃាត់ការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកស្ងួត និងឆ្អឹង

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពិតណាស់ណាពី ﷺ លោកបានហាមឃាត់ការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកស្ងួត និងឆ្អឹង ហើយលោកបានមានប្រសាសន៍ថា៖ “តាមពិត វាទាំងពីរនេះមិនធ្វើឲ្យជ្រះស្អាតឡើយ”។

[صحيح] [رواه الدارقطني]

الشرح

ណាពី ﷺ លោកបានហាមឃាត់ចំពោះអ្នកដែលបត់ជើងតូច ឬបត់ជើងធំមិនឲ្យធ្វើការសម្អាតក្រោយពេលបត់ជើងរួចដោយប្រើឆ្អឹងសត្វ ឬលាមកសត្វដែលក្រៀមនោះឡើយ ហើយលោកបានមានប្រសាសន៍ថា៖ តាមពិត វាមិនបានធ្វើឲ្យភាពកខ្វក់បាត់បង់ឡើយ ហើយក៏មិនធ្វើឲ្យជ្រះស្អាតពីភាពកខ្វក់នោះដែរ។

فوائد الحديث

បញ្ជាក់ពីសុជីវធម៌នៃការបន្ទោបង់ និងការសម្អាតក្រោយបន្ទោបង់រួច។

ហាមឃាត់ពីការសម្អាតក្រោយបន្ទោបង់រួចដោយប្រើលាមកក្រៀម ពីព្រោះអាចដោយសារតែវាជារបស់កខ្វក់ ឬអាចដោយសារតែវាជាចំណីរបស់ពពួកជិន។

ហាមឃាត់ពីការសម្អាតក្រោយបន្ទោបង់រួចដោយប្រើឆ្អឹង ពីព្រោះអាចដោយសារតែវាជារបស់កខ្វក់ ឬអាចដោយសារតែវាជាអាហាររបស់ពួកជិន។

التصنيفات

Toilet Manners