إعدادات العرض
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
អំពី អាណាស رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។
[صحيح] [رواه أبو داود والنسائي وابن ماجه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Русский Tiếng Việt Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Português मराठी دری አማርኛ Nederlands ગુજરાતી Македонски ਪੰਜਾਬੀالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក និងការដល់ទីបញ្ចប់នៃផែនដី គឺការដែលមនុស្សអួតអាងគ្នាលើការតុបតែងម៉ាស្ជិត ឬអួតអាងគ្នាពីរឿងលោកិយនៅក្នុងម៉ាស្ជិតដែលគេមិនបានសាងសង់វាក្រៅពីដើម្បីរំលឹកចំពោះអល់ឡោះជាម្ចាស់នោះឡើយ។فوائد الحديث
ហាមឃាត់ការអួតអាងគ្នាចំពោះម៉ាស្ជិត ហើយវាជាទង្វើមួយដែលគេមិនទទួលយកឡើយ ពីព្រោះវាមិនមែនជាទង្វើដែលគេធ្វើក្នុងនាមអល់ឡោះ។
ហាមឃាត់ការតុបតែងលម្អម៉ាស្ជិតដោយពណ៌ចម្រុះ ការឆ្លាក់រូប និងសរសេរអក្សរផ្សេងៗ ព្រោះការធ្វើដូចនោះ គឺរំខានដល់អ្នកសឡាតនៅពេលដែលគេសម្លឹងមើលទៅកាន់វា។
អាស្ស៊ិនទី បាននិយាយថា៖ ហាទីស្ហនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីសច្ចភាពរបស់ណាពី ﷺ ហើយវាស្ថិតក្នុងចំណោមអច្ឆរិយភាពដ៏ត្រចេះត្រចង់សម្រាប់ណាពី ﷺ។
التصنيفات
The rulings of mosques