មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖…

មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖ “ពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖ “ពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើគេខ្លាចពេលស៊ូពុសមកដល់ គឺគេត្រូវសឡាតមួយរ៉ក្អាតដែលជាការសឡាតវីតៀរសម្រាប់រូបគេនូវអ្វីដែលរូបគេបានសឡាត”។ ហើយលោកធ្លាប់បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយរបស់ពួកអ្នក”។ ពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើដូចនេះ។

[صحيح] [متفق عليه]

الشرح

មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថានៅលើមិមពើរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំផង តើខ្ញុំត្រូវសឡាតពេលយប់យ៉ាងដូចម្តេច? ណាពី ﷺ បានឆ្លើយថា៖ គឺអ្នកត្រូវសឡាតពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើអ្នកខ្លាចពេលស៊ូពុសមកដល់ ចូរអ្នកសឡាតមួយរ៉ក្អាត់ដែលជាការសឡាតវីតៀរសម្រាប់អ្នកនូវអ្វីដែលអ្នកបានសឡាត។ ហើយពិតណាស់ ណាពី ﷺ លោកធ្លាប់បានផ្តាំផ្ញើឲ្យចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយនៃសឡាតពេលយប់។

فوائد الحديث

ជាការគោលការណ៍ នៅក្នុងការសឡាតពេលយប់ គឺត្រូវសឡាតពីររ៉ក្អាត់ឲ្យសាឡាមម្តង លើកលែងតែសឡាតវីតៀរ។

សឡាតពេលយប់មិនមានកំណត់ចំនួនឡើយ ដោយសារតែវាស្ថិតនៅសឡាតស៊ូណិតទូទៅ។

អាន់ណាវ៉ាវី បាននិយាយថា៖ សឡាតពេលយប់ និងពេលថ្ងៃ គឺពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ហាទីស្ហនេះ គឺបញ្ជាក់ពីលក្ខណៈដែលល្អប្រសើរ ពោលគឺត្រូវឲ្យសាឡាមរៀងរាល់ពីររ៉ក្អាត់ម្តង។ ទោះជាសឡាតស៊ូណិតពេលយប់ ឬពេលថ្ងៃក៏ដោយ ស៊ូណិតគប្បីសឡាតពីររ៉ក្អាត់ឲ្យសាឡាមម្តង។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជាភស្តុតាងបញ្ជាក់ថា តាមស៊ុណ្ណះ គប្បីចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយគេនៃសឡាតពេលយប់ ហើយពេលវេលារបស់វា គឺផុតនៅពេលដែលហ្វាជើររះ(អាហ្សានស៊ូពុស)។ នេះជាទស្សនៈដែលល្បីល្បាញនៅក្នុងនិកាយ(ម៉ាស្ហាប់)របស់យើង ហើយសាសនវិទូឥស្លាមភាគច្រើនក៏យល់ឃើញបែបនេះដែរ។

التصنيفات

Voluntary Night Prayer (Qiyaam)