“ចូរពួកនាងងូតទឹកឲ្យនាងចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើពួកនាងយល់ឃើញដូច្នោះដោយទឹកលាយស្លឹកពុទ្រា។…

“ចូរពួកនាងងូតទឹកឲ្យនាងចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើពួកនាងយល់ឃើញដូច្នោះដោយទឹកលាយស្លឹកពុទ្រា។ ហើយនៅក្នុងការងូតទឹកចុងក្រោយ ចូរពួកនាងដាក់នូវកាហ្វូរ ឬអ្វីមួយពីកាហ្វូរ។ នៅពេលដែលពួកនាងរួចរាល់ សូមពួកនាងប្រាប់ខ្ញុំផង”។

អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها បាននិយាយថា៖ កូនស្រីម្នាក់របស់ណាពី ﷺ បានទទួលមរណភាព។ ណាពី ﷺ បានចេញមក ហើយបានមានប្រសាសន៍ថា៖ “ចូរពួកនាងងូតទឹកឲ្យនាងចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើពួកនាងយល់ឃើញដូច្នោះដោយទឹកលាយស្លឹកពុទ្រា។ ហើយនៅក្នុងការងូតទឹកចុងក្រោយ ចូរពួកនាងដាក់នូវកាហ្វូរ ឬអ្វីមួយពីកាហ្វូរ។ នៅពេលដែលពួកនាងរួចរាល់ សូមពួកនាងប្រាប់ខ្ញុំផង”។ គាត់បាននិយាយថា៖ នៅពេលដែលពួកយើងរួចរាល់ ពួកយើងក៏បានប្រាប់លោក។ ពេលនោះ លោកបានហុចសារុងរបស់លោកឲ្យពួកយើង ហើយលោកបានមានប្រសាសន៍ថា៖ “ចូរពួកនាងរុំសពនាងនឹងសារុងនេះដោយដាក់ជាប់នឹងខ្លួននាង”។ គាត់បាននិយាយទៀតថា៖ ហើយពួកយើងបានក្រងសក់របស់នាងជាបីកម្រង។

[صحيح] [متفق عليه]

الشرح

ហ្សៃណាប់ កូនស្រីរបស់ណាពី ﷺ បានទទួលមរណភាព។ ណាពី ﷺ លោកបានចូលទៅជួបនឹងក្រុមស្ត្រីដែលនឹងងូតទឹកសពកូនស្រីរបស់លោក ហើយបានមានប្រសាសន៍ទៅកាន់ពួកនាងថា៖ ចូរពួកនាងងូតទឹកឲ្យនាងដោយទឹកលាយស្លឹកពុទ្រាចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើចាំបាច់ត្រូវធ្វើដូច្នោះ។ ហើយនៅក្នុងការងូតទឹកចុងក្រោយ ចូរពួកនាងដាក់អ្វីមួយអំពីកាហ្វូរ(ចូលក្នុងទឹកនោះ)ផង។ នៅពេលណាដែលពួកនាងងូតទឹកឲ្យសពកូនស្រីខ្ញុំរួចរាល់ សូមពួកនាងប្រាប់ខ្ញុំផង។ នៅពេលដែលពួកនាងងូតទឹកឲ្យសពកូនស្រីរបស់ណាពី ﷺ រួចរាល់ ពួកនាងក៏បានជម្រាបប្រាប់លោក។ ពេលនោះ លោកបានឲ្យសារុងរបស់លោកទៅកាន់អ្នកដែលងូតទឹកសព ហើយលោកបានមានប្រសាសន៍ថា៖ ចូរពួកនាងរុំសពនាងនឹងសារុងនេះចុះ ហើយដាក់វាជាក្រណាត់ដែលរុំជាប់នឹងខ្លួននាង។ ក្រោយមក គេបានក្រងសក់របស់នាងជាបីកម្រង។

فوائد الحديث

ចាំបាច់ងូតទឹកឲ្យសពអ្នកមូស្លីម ហើយវាជាហ្វើរទូគីហ្វាយ៉ះ។

សពស្ត្រីត្រូវងូតទឹកដោយក្រុមស្ត្រី ហើយសពបុរសត្រូវងូតទឹកដោយក្រុមបុរស លើកលែងតែរវាងប្តីប្រពន្ធ និងទាសីជាមួយនឹងចៅហ្វាយរបស់ខ្លួន គឺអាចងូតទឹកឲ្យគ្នាបាន។

ត្រូវងូតទឹកឲ្យសពចំនួនបីដង។ ប្រសិនបើមិនគ្រប់គ្រាន់ទេ ត្រូវងូតចំនួនប្រាំដង ហើយប្រសិនបើមិនគ្រប់គ្រាន់ទៀត គឺគេអាចបន្ថែមចំនួនដងនៃការងូតបានអាស្រ័យទៅតាមតម្រូវការ និងភាពចាំបាច់។ បន្ទាប់ពីនោះមក ប្រសិនបើមានភាពកខ្វក់ណាមួយចេញពីខ្លួនសព គឺត្រូវទប់កន្លែងនោះកុំឲ្យវាចេញមកទៀត។

អ្នកងូតទឹកឲ្យសពត្រូវបញ្ចប់ការងូតទឹករបស់ខ្លួនត្រឹមចំនួនសេស គឺបីដង ប្រាំដង ឬប្រាំពីរដង។

អាស្ស៊ិនទី បាននិយាយថា៖ ហាទីស្ហនេះបង្ហាញថា គ្មានចំនួនកំណត់ជាក់លាក់សម្រាប់ការងូតទឹកឲ្យសពឡើយ។ ផ្ទុយទៅវិញ អ្វីដែលគេទាមទារ គឺធ្វើយ៉ាងណាឲ្យជ្រះស្អាត ហើយត្រូវគិតលើចំនួនសេស។

ត្រូវងូតទឹកសពដោយទឹកដែលលាយនឹងស្លឹកពុទ្រា ព្រោះវាជួយសម្អាត និងជួយឲ្យរាងកាយសពនៅស្រស់។

គេដាក់គ្រឿងក្រអូបឲ្យសពនៅក្នុងការងូតទឹកលើកចុងក្រោយដើម្បីកុំឲ្យវាហូរបាត់ទៅតាមទឹក ហើយគ្រឿងក្រអូបនោះ គួរតែជាកាហ្វូរ ពីព្រោះ(ក្រៅពីមានក្លិនក្រអូប)វាជួយឲ្យសពនៅស្រស់។ ដូចនេះ សពមិនឆាប់ខូចឡើយ។

ចាប់ផ្តើមងូតពីអវយវៈដែលមានភាពខ្ពង់ខ្ពស់មុន ពោលគឺផ្នែកខាងស្តាំ និងអវយវៈដែលត្រូវយកវូហ្ទុ។

បើសពនោះជាស្ត្រី ស៊ូណិតស្រាយសក់ ហើយក្រងវាជាបីកម្រងដោយក្រងដាក់ទៅខាងក្រោយ។

អនុញ្ញាតឲ្យសហការគ្នានៅក្នុងការងូតទឹកសព ប៉ុន្តែត្រូវចូលរួមតែអ្នកដែលមានភារកិច្ចប៉ុណ្ណោះ។

គេអាចយកពរជ័យ(យកហ្ពារ៉កាត់)ពីស្លាកស្នាមឬកេរដំណែលរបស់ណាពី ﷺ ដូចជាសម្លៀកបំពាក់របស់លោកជាដើម ហើយនេះជាករណីពិសេសសម្រាប់តែលោកប៉ុណ្ណោះដោយគេមិនអាចធ្វើបែបនេះចំពោះអ្នកចេះដឹង និងកុសលបុគ្គលឬមនុស្សល្អផ្សេងទៀតបានឡើយ ពីព្រោះទាំងនេះ គឺជាប្រការតាវគីហ្វីយ៉ះ(ដែលត្រូវបានកំណត់ដោយផ្អែកលើភស្តុតាងនៃច្បាប់) ហើយសហាហ្ពាត់ទាំងឡាយក៏មិនដែលធ្វើបែបនេះជាមួយនឹងអ្នកផ្សេងក្រៅពីលោកនោះដែរ និងដោយសារតែការយកពរជ័យពីអ្នកផ្សេងក្រៅពីណាពី ﷺ គឺជាផ្លូវឆ្ពោះទៅកាន់ប្រការស្ហ៊ីរិក ព្រមទាំងបង្កជាភាពវឹកវរដល់អ្នកដែលគេយកពរជ័យ(យកហ្ពារ៉កាត់)ពីខ្លួន។

អនុញ្ញាតឲ្យប្រគល់ការងារដែលខ្លួនត្រូវទទួលខុសត្រូវឲ្យទៅអ្នកដទៃបាន ប្រសិនបើអ្នកនោះជា មនុស្សស្មោះត្រង់គួរឲ្យទុកចិត្ត ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនោះ។

التصنيفات

Washing the Dead