មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ…

មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។

[صحيح] [متفق عليه]

الشرح

អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានចូលទៅក្នុងកន្លែងបន្ទោបង់នោះ គាត់និងក្មេងម្នាក់ទៀតដែលនៅជាមួយគាត់បានយកទឹកដើម្បីសម្អាតភាពកខ្វក់ដែលទឹកនេះស្ថិតនៅក្នុងធុងតូចមួយ។ អ្នកទាំងពីរក៏បាននាំយកនូវអ្វីដែលអាចការពារលោកពីការមើលឃើញរបស់មនុស្សផងដែរ ដែលវាជាដំបងខ្លីដែលមានចុងដែក។ លោកក៏បានបោះវាទៅក្នុងដី ហើយដាក់អ្វីមួយនៅលើវា ដូចជាក្រណាត់វែង ឬវត្ថុដែលអាចការពារលោកពីភ្នែកអ្នកធ្វើដំណើរឆ្លងកាត់ ហើយលោកក៏បានប្រើវាជារបាំង នៅពេលដែលលោកចង់សឡាតផងដែរ។ ហើយនៅពេលដែលលោកបន្ទោរបង់រួច លោកក៏បានធ្វើការលាងសម្អាតដោយទឹក។

فوائد الحديث

អ្នកមូស្លីមត្រូវចេះត្រៀមរបស់លាងសម្អាតខ្លួននៅពេលបន្ទោរបង់។ ដូច្នេះគេមិនចាំបាច់ក្រោកឡើងដើម្បីវារកនៅពេលបន្ទោរបង់រួចរាល់ឡើយ ដែលពេលខ្លះអាចធ្វើឲ្យមានការកខ្វក់។

រក្សាចំណែកឯកជនរបស់ខ្លួនពេលសម្រាលខ្លួនដើម្បីកុំឲ្យអ្នកណាមើលឃើញ។ ដោយសារតែមើលផ្នែកឯកជនត្រូវបានហាមឃាត់ គាត់យកឈើមកលើដី ហើយយកសម្លៀកបំពាក់គ្របពីលើ។

ការបង្រៀនកុមារនូវសុជីវធម៌ឥស្លាម និងការចិញ្ចឹមពួកគេនៅលើអាកប្បកិរិយានេះ ដើម្បីទុកជាមរតកសម្រាប់ពួកគេ។

التصنيفات

Merits of the Companions, Prophet's Servants, Removing Impurities, Toilet Manners, Prophet's Guidance on Purification