“តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?

“តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?

អំពី មុសអាប់ ពិន សាអាត់ បាននិយាយថា៖ សាអាត់ رضي الله عنه គាត់យល់ឃើញថា ពិតណាស់ខ្លួនគាត់ល្អជាងអ្នកដទៃ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?

[صحيح] [رواه البخاري - رواه الترمذي - رواه أبو داود - رواه أحمد]

الشرح

សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه គាត់យល់ឃើញថា ពិតណាស់ខ្លួនគាត់ល្អជាងអ្នកដទៃដែលជាអ្នកទន់ខ្សោយដោយសារតែភាពក្លាហានរបស់គាត់ ក៏ដូចជាប្រការផ្សេងទៀត។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ តាមរយៈការបួងសួងរបស់ពួកគេ ការសឡាតរបស់ពួកគេ និងភាពជ្រះថ្លារបស់ពួកគេនោះ? ជាការពិតណាស់ ជាទូទៅអ្នកទាំងនោះមានភាពជ្រះថ្លាបំផុតនៅក្នុងការបួងសួង និងមានភាពស្មឹងស្មាធច្រើនបំផុតនៅក្នុងការគោរពសក្ការៈ ត្បិតដួងចិត្តរបស់ពួកគេជ្រះស្រឡះពីការជាប់ជំពាក់នឹងគ្រឿងតុបតែងលម្អនៃលោកិយ។

فوائد الحديث

ជំរុញឲ្យចេះដាក់ខ្លួន និងហាមឃាត់ការលើកខ្លួនឯងខ្ពស់ជាងអ្នកដទៃ។

អ៊ិពនូហាជើរ បាននិយាយថា៖ ប្រសិនបើអ្នកខ្លាំងមានប្រៀបដោយសារតែភាពក្លាហានរបស់គេនោះ នោះអ្នកទន់ខ្សោយនឹងមានភាពប្រៀបព្រោះតែការបួងសួងរបស់គេ និងភាពជ្រះថ្លារបស់គេ។

ជំរុញឲ្យធ្វើល្អទៅកាន់អ្នកក្រីក្រ និងផ្តល់ឲ្យពួកគេនូវសិទ្ធិទាំងឡាយរបស់ពួកគេ ព្រោះនោះគឺស្ថិតក្នុងចំណោមមូលហេតុដែលធ្វើឲ្យអល់ឡោះជាម្ចាស់មានក្តីមេត្តាករុណាចំពោះអ្នក និងជួយដល់អ្នក។

التصنيفات

States of the Righteous Believers