إعدادات العرض
“នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ…
“នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន។
អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលសពត្រូវបានដាក់ចុះ ហើយបុរសទាំងឡាយលើកសពនោះដាក់លើស្មារបស់ពួកគេ ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន។ តែប្រសិនបើសពនោះមិនមែនជាមនុស្សល្អវិញនោះ វានឹងនិយាយថា៖ វិនាសអន្តរាយហើយ! តើពួកគេនាំវាទៅណា? អ្វីៗទាំងអស់សុទ្ធតែឮសំឡេងរបស់វា លើកលែងតែមនុស្សប៉ុណ្ណោះ។ ហើយប្រសិនបើមនុស្សឮសំឡេងវា ពួកគេនឹងសន្លប់ជាមិនខាន”។
[صحيح] [رواه البخاري]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල ئۇيغۇرچە Hausa Kurdî தமிழ் অসমীয়া Nederlands Kiswahili ગુજરાતી Magyar ქართული Română Português ไทย తెలుగు मराठी دری አማርኛ Malagasy Македонскиالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលដែលសពត្រូវបានដាក់លើក្តារ(ឬមឈូស) ហើយបុរសៗលើកវាដាក់លើស្មា ប្រសិនបើសពនោះជាមនុស្សល្អ វានឹងនិយាយថា៖ នាំខ្ញុំទៅឲ្យលឿន ត្បិតវាបានឃើញនៅពីមុខវានូវបរមសុខ។ តែប្រសិនបើសពនោះមិនមែនជាមនុស្សល្អវិញនោះ វានឹងស្រែកដោយសំឡេងបដិសេធថា៖ តើពួកគេនាំវាទៅណា? ត្បិតវាបានឃើញនូវទណ្ឌកម្មដែលនៅពីមុខវា។ អ្វីៗទាំងអស់សុទ្ធតែឮសំឡេងរបស់វា លើកលែងតែមនុស្សប៉ុណ្ណោះ។ ប្រសិនបើមនុស្សឮសំឡេងនោះវិញ ពួកគេច្បាស់ជានឹងសន្លប់ដោយសារតែសម្រែកដ៏ខ្លាំងនៃសំឡេងនោះជាមិនខាន។فوائد الحديث
សពមនុស្សល្អនឹងបានឃើញដំណឹងរីករាយមុនពេលគេយកវាទៅបញ្ចុះ។ ចំណែកឯអ្នកគ្មានជំនឿវិញនឹងមានការភ័យខ្លាច ហើយឃើញផ្ទុយពីនេះ។
មានសំឡេងមួយចំនួនដែលភាវៈផ្សេងក្រៅពីមនុស្សអាចស្តាប់ឮ ប៉ុន្តែមនុស្សមិនអាចឮបាន។
តាមស៊ុណ្ណះ អ្នកដែលសែងសាកសព គឺជាបុរស មិនមែនស្ត្រីឡើយ ព្រោះណាពី ﷺ លោកបានហាមស្ត្រីមិនឱ្យដង្ហែរសព។