ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ចូរសូត្រឲ្យខ្ញុំស្ដាប់”។

ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ចូរសូត្រឲ្យខ្ញុំស្ដាប់”។

អំពី អាប់ទុលឡោះ ពិន ម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ចូរសូត្រឲ្យខ្ញុំស្ដាប់”។ ខ្ញុំបានតបថា៖ ឱរ៉ស៊ូលុលឡោះ! តើឲ្យខ្ញុំសូត្រឲ្យលោកស្ដាប់ឬ ខណៈដែល(គម្ពីរគួរអានត្រូវបាន)គេបញ្ចុះមកកាន់រូបលោកនោះ? លោកបានមានប្រសាសន៍ថា៖ “បាទ”។ ពេលនោះ ខ្ញុំបានសូត្រស៊ូរ៉ោះ អាន់នីសាក រហូតដល់អាយ៉ាត់នេះ៖ “តើ(ស្ថានភាពពួកគេ)យ៉ាងដូចម្តេចទៅនៅពេលដែលយើងនាំមកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(អ្នកនាំសាររបស់ពួកគេ) ហើយយើងក៏បាននាំអ្នក(ណាពីមូហាំម៉ាត់)មកធ្វើជាសាក្សីលើពួកគេ(ប្រជាជាតិរបស់អ្នក)ដែរនោះ”? លោកបានមានប្រសាសន៍ថា៖ “ប៉ុណ្ណឹងបានហើយ”។ ពេលនោះ ខ្ញុំបានងាកទៅរកលោកឃើញនេត្រាទាំងគូរបស់លោកស្រក់ទឹកភ្នែក។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានសុំឲ្យអាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه សូត្រអ្វីមួយនៃគម្ពីរគួរអានឲ្យលោកស្តាប់។ គាត់បានតបថា៖ ឱរ៉ស៊ូលុលឡោះ! តើឲ្យខ្ញុំសូត្រឲ្យលោកស្ដាប់ឬ ខណៈដែលគម្ពីរគួរអានត្រូវបានគេបញ្ចុះមកលើរូបលោកនោះ? ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ពិតណាស់ ខ្ញុំចង់ស្តាប់អ្នកផេ្សងសូត្រ។ ពេលនោះ អាប់ទុលឡោះក៏បានសូត្រស៊ូរ៉ោះអាន់នីសាកឲ្យលោកស្តាប់។ នៅពេលដែលគាត់សូត្រដល់បន្ទូលរបស់អល់ឡោះ៖ “﴿فَكَيْفَ إِذَا جِئْنَا مِنْ كُلِّ أُمَّةٍ بِشَهِيدٍ وَجِئْنَا بِكَ عَلَىٰ هَٰؤُلَاءِ شَهِيدًا﴾” (តើ(ស្ថានភាពពួកគេ)យ៉ាងដូចម្តេចទៅនៅពេលដែលយើងនាំមកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(អ្នកនាំសាររបស់ពួកគេ) ហើយយើងក៏បាននាំអ្នក(ណាពីមូហាំម៉ាត់)មកធ្វើជាសាក្សីលើពួកគេ(ប្រជាជាតិរបស់អ្នក)ដែរនោះ)? ពោលគឺ តើស្ថានភាពរបស់អ្នក និងស្ថានភាពប្រជាជាតិរបស់អ្នកទៅជាយ៉ាងណានៅពេលដែលយើងនាំអ្នកមកធ្វើជាសាក្សីចំពោះប្រជាជាតិរបស់អ្នកថា ជាការពិតណាស់ អ្នកពិតជាបានផ្សព្វផ្សាយសារនៃព្រះជាម្ចាស់របស់អ្នកទៅកាន់ពួកគេរួចហើយ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ឈប់សូត្រទៀតចុះ ប៉ុណ្ណឹងបានហើយ។ អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ ពេលនោះ ខ្ញុំបានងាកទៅរកលោកឃើញនេត្រាទាំងគូរបស់លោកស្រក់ទឹកភ្នែក ដោយក្តីរន្ធត់ចំពោះស្ថានភាពនោះ និងក្តីមេត្តាករុណាចំពោះប្រជាជាតិរបស់លោក។

فوائد الحديث

អាន់ណាវ៉ាវី បាននិយាយថា៖ ស៊ូណិតស្តាប់ការសូត្រគម្ពីរគួរអានដោយយកចិត្តទុកដាក់ ហើយសម្រក់ទឹកភ្នែកនៅពេលស្តាប់ និងត្រិះរិះពិចារណាចំពោះអត្ថន័យនៃអ្វីដែលខ្លួនកំពុងស្តាប់ ហើយក៏ស៊ូណិតសុំអ្នកដទៃឲ្យសូត្រឲ្យស្តាប់ផងដែរ ព្រោះការធ្វើដូច្នោះធ្វើឲ្យការឈ្វេងយល់ និងការត្រិះរិះពិចារណាពីអត្ថន័យរបស់វាបានស៊ីជម្រៅជាងការសូត្រដោយខ្លួនឯង។

ការស្តាប់គម្ពីរគួរអានក៏ទទួលបានផលបុណ្យដូចការសូត្រដែរ។

បញ្ជាក់ពីឧត្តមភាពរបស់អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه ដោយណាពី ﷺ លោកពេញចិត្តក្នុងការស្តាប់គាត់សូត្រគម្ពីរគួរអាន ហើយនេះក៏ជាភស្តុតាងបង្ហាញពីការយកចិត្តទុកដាក់របស់អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه ចំពោះការឈ្វេងយល់ និងទន្ទេញគម្ពីរគួរអាន ព្រមទាំងការមានភាពស្ទាត់ជំនាញរបស់គាត់ចំពោះគម្ពីរគួរអានផងដែរ។

បញ្ជាក់ពីឧត្តមភាពនៃការយំសម្រក់ទឹកភ្នែកដោយការខ្លាចចំពោះអល់ឡោះជាម្ចាស់នៅពេលស្តាប់ការសូត្រគម្ពីរគួរអានជាមួយនឹងការប្រកាន់ខ្ជាប់នូវភាពស្ងប់ស្ងៀម និងមិនស្រែក(ទ្រហោយំខ្លាំងៗ)។

التصنيفات

Manners of Reading and Memorizing the Qur'an