ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក?…

ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺស៊ីវ៉ាក។

អំពី ស្ហ៊ូរ៉ៃហ៍ ពិន ហានិ បាននិយាយថា៖ ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺស៊ីវ៉ាក។

[صحيح] [رواه مسلم]

الشرح

ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺលោកចាប់ផ្តើមដោយការដុសធ្មេញនឹងស៊ីវ៉ាកនៅពេលលោកចូលផ្ទះ ទោះជាពេលណាក៏ដោយ មិនថាពេលយប់ ឬពេលថ្ងៃ។

فوائد الحديث

បង្គាប់ប្រើឲ្យដុសធ្មេញនឹងស៊ីវ៉ាកគ្រប់ពេលវេលា ជាពិសេស ក្នុងពេលវេលាដែលច្បាប់ឥស្លាមលើកទឹកចិត្តឲ្យប្រើ រួមមាន នៅពេលចូលផ្ទះ មុនពេលសឡាត មុនពេលយកវូហ្ទុ ក្រោយពេលភ្ញាក់ពីគេង និងនៅពេលមាត់មានក្លិនមិនល្អ។

បង្ហាញពីការយកចិត្តទុកដាក់របស់តាពីអ៊ីនក្នុងការសាកសួរពីស្ថានភាពរបស់ណាពី ﷺ និងស៊ុណ្ណះរបស់លោកដើម្បីពួកគេអនុវត្តតាម។

ទទួលយកចំណេះដឹងពីអ្នកដែលមានចំណេះដឹង និងអ្នកជំនាញ ដូចករណីដែលគេបានសួរអាអ៊ីស្ហះ رضي الله عنها អំពីទម្លាប់របស់ណាពី ﷺ នៅពេលចូលផ្ទះ។

បង្ហាញពីទំនាក់ទំនងល្អរបស់ណាពី ﷺ ជាមួយគ្រួសាររបស់លោក ដោយលោកតែងសម្អាតមាត់ធ្មេញរបស់លោកមុនពេលចូលផ្ទះ។

التصنيفات

Natural Cleanliness Practices