“ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកយកខ្សែ ហើយឡើងភ្នំរកអូស…

“ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកយកខ្សែ ហើយឡើងភ្នំរកអូស រួចលីវានឹងខ្នងរបស់ខ្លួនយកមកលក់ដែលធ្វើឲ្យអល់ឡោះរក្សាមុខមាត់របស់គេនោះ គឺល្អប្រសើរសម្រាប់រូបគេជាងការសុំពីអ្នកដទៃដែលគេឲ្យ ឬមិនឲ្យនោះ”។

អំពី អាសហ្ស៊ូពៃរ ពិន អាល់អាវវ៉ាម رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោមពួកអ្នកយកខ្សែ ហើយឡើងភ្នំរកអូស រួចលីវានឹងខ្នងរបស់ខ្លួនយកមកលក់ដែលធ្វើឲ្យអល់ឡោះរក្សាមុខមាត់របស់គេនោះ គឺល្អប្រសើរសម្រាប់រូបគេជាងការសុំពីអ្នកដទៃដែលគេឲ្យ ឬមិនឲ្យនោះ”។

[صحيح] [رواه البخاري]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ប្រសិនបើបុគ្គលណាម្នាក់ធ្វើការងារអ្វីមួយ(ដើម្បីរកប្រាក់ចំណូល) បើទោះបីគេយកខ្សែពួរឡើងភ្នំរកអុស ហើយលីវានឹងខ្នងរបស់ខ្លួនយកមកលក់ រួចទទួលពីកម្រៃដែលបានមក ឬក៏បរិច្ចាគវា និងមិនសុំទានពីមនុស្សលោក ហើយគេរក្សាមុខរបស់ខ្លួនពីភាពអាប់ឱននៃការសុំទានអ្នកដទៃ ការធ្វើដូចនោះ គឺល្អជាងការដែលគេសុំទានមនុស្សលោកដែលគេអាចឲ្យ ឬមិនឲ្យ។ ជាការពិតណាស់ ការសុំទានអ្នកដទៃ គឺជាភាពអាប់ឱន ហើយអ្នកមានជំនឿ គឺមានភាពខ្ពង់ខ្ពស់ មិនទាបថោកនោះឡើយ។

فوائد الحديث

ជំរុញឲ្យរក្សាខ្លួនឲ្យបរិសុទ្ធ ជ្រះស្អាតពីការសុំទានអ្នកដទៃ។

ជំរុញឲ្យធ្វើការដើម្បីរកប្រាក់កម្រៃ បើទោះបីជាក្នុងភ្នែកមនុស្សគិតថា វាជាការងារតូចតាច គ្មានតម្លៃក៏ដោយ។

សាសនាឥស្លាមប្រយុទ្ធប្រឆាំងនឹងការសុំអ្នកដទៃ និងការខ្ជិលធ្វើការ។ ហេតុនេះហើយទើបឥស្លាមដាក់កាតព្វកិច្ចឲ្យមនុស្សធ្វើការដើម្បីរកប្រាក់កម្រៃ ដូចជាការរកអុសជាដើម។

មិនអនុញ្ញាតឲ្យសុំទានឡើយក្នុងករណីដែលគេមានសមត្ថភាពធ្វើការ និងរកប្រាក់កម្រៃ។

ការសុំពីអ្នកមានអំណាចក្នុងករណីដែលគេមានតម្រូវការ គឺត្រូវបានអនុញ្ញាត។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

﴿وَلَا عَلَى الَّذِينَ إِذَا مَا أَتَوْكَ لِتَحْمِلَهُمْ قُلْتَ لَا أَجِدُ مَا أَحْمِلُكُمْ عَلَيْهِ تَوَلَّوْا وَأَعْيُنُهُمْ تَفِيضُ مِنَ الدَّمْعِ حَزَنًا أَلَّا يَجِدُوا مَا يُنْفِقُونَ﴾ [سورة التوبة(92)]

(ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះបណ្ដាអ្នកដែលបានមកជួបអ្នក(មូហាំម៉ាត់)ដើម្បីឱ្យអ្នកផ្ដល់ជំនិះដល់ពួកគេ ដោយអ្នកបានពោលថា៖ ខ្ញុំមិនអាចរកជំនិះសម្រាប់ពួកអ្នកជិះបានឡើយ។ ពួកគេបានវិលត្រឡប់ទៅវិញទាំងស្រក់ទឹកភ្នែកដោយភាពទុក្ខព្រួយ ព្រោះតែពួកគេគ្មានលទ្ធភាពបរិច្ចាគ)។

ជនណាដែលបង្ខំចិត្តត្រូវសុំទាន និងមានភាពទន់ខ្សោយក្នុងការរកប្រាក់កម្រៃ និងរកអុស(យកមកលក់) គឺគេអនុញ្ញាតឲ្យសុំទាន តែមិនត្រូវសុំគេងោចៗ ដដែលនោះឡើយ។ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

لَا يَسْأَلُونَ النَّاسَ إِلْحَافًا

(ពួកគេមិនសុំពីមនុស្សលោកដដែលៗនោះទេ)។

អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះជំរុញមនុស្សឲ្យបរិច្ចាគទាន និងទទួលទានអ្វីដែលរកបានដោយខ្លួនឯង ព្រមទាំងរកស៊ីរបរដែលស្របច្បាប់។

التصنيفات

Sales