រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំឡើងទៅលើមេឃ…

រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំឡើងទៅលើមេឃ ខ្ញុំបានឆ្លងកាត់ក្រុមមួយដែលមានក្រចកស្ពាន់ ហើយពួកគេកំពុងខ្វាចមុខ និងទ្រូងខ្លួនឯង

អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅយប់ដែលគេនាំខ្ញុំឡើងទៅលើមេឃ ខ្ញុំបានឆ្លងកាត់ក្រុមមួយដែលមានក្រចកស្ពាន់ ហើយពួកគេកំពុងខ្វាចមុខ និងទ្រូងខ្លួនឯង។ ពេលនោះ ខ្ញុំបានសួរថា៖ តើអ្នកទាំងនោះជានរណា ឱជីព្រីល? គាត់បានឆ្លើយថា៖ អ្នកទាំងនោះ គឺជាពួកដែលស៊ីសាច់មនុស្ស(និយាយដើមគេ) និងនិយាយបង្ខូចកិត្ដិយសរបស់ពួកគេ”។

[حسن] [رواه أبو داود - رواه أحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា នៅពេលដែលគេនាំលោកឡើងទៅលើមេឃនាយប់អ៊ីសរ៉ក និងមៀករ៉ច្ច លោកបានឆ្លងកាត់ក្រុមមួយដែលមានក្រចកស្ពាន់ ហើយពួកគេកំពុងតែខ្វាចមុខ និងទ្រូងខ្លួនឯង។ ពេលនោះ ណាពី ﷺ លោកបានសួរម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម ថា៖ តើអ្នកទាំងនេះបានសាងទង្វើអ្វីទើបបានជាគេតបស្នងដល់ពួកគេនូវទណ្ឌកម្មបែបនេះ? ម៉ាឡាអ៊ីកាត់ជីព្រីល អាឡៃហ៊ិស្សាឡាម បានឆ្លើយថា៖ អ្នកទាំងនោះ គឺជាពួកដែលនិយាយដើមអ្នកដទៃ និងនិយាយបង្ខូចកិត្ដិយសរបស់ពួកគេខុសពីការពិត។

فوائد الحديث

ព្រមានយ៉ាងធ្ងន់ធ្ងរចំពោះការនិយាយដើមគេ និងប្រដូចអ្នកដែលនិយាយដើមគេទៅនឹងអ្នកដែលស៊ីសាច់មនុស្ស។

ការនិយាយប៉ះពាល់កិត្ដិយសអ្នកដទៃ ដូចជាការនិយាយដើមគេជាដើម គឺស្ថិតក្នុងចំណោមបាបកម្មធំ។

អាត់ទីពី បាកបកស្រាយប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “ពួកគេខ្វាច” ដោយគាត់បាននិយាយថា៖ ដោយសារតែការខ្វាចមុខ និងទ្រូងស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិរបស់ស្ត្រីដែលស្រែកទូញយំ(ពេលជួបទុក្ខ) គេក៏យកការខ្វាចមុខនិងទ្រូង ជាការតបស្នងចំពោះអ្នកដែលនិយាយដើម និងនិយាយបង្ខូចកិត្តិយសអ្នកដទៃ ហាក់ដូចជាបង្ហាញថា ការខ្វាចមុខនិងទ្រូងនេះ មិនមែនជាលក្ខណៈរបស់បុរសឡើយ។ ផ្ទុយទៅវិញ វាជាលក្ខណៈរបស់ស្ត្រីនៅក្នុងស្ថានភាពទ្រុឌទ្រោម និងរូបរាង្គដ៏អាក្រក់បំផុត។

ចាំបាច់ត្រូវមានជំនឿនឹងប្រការអាថ៌កំបាំង ក៏ដូចជាប្រការទាំងឡាយដែលអល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ﷺ លោកបានប្រាប់។

التصنيفات

Condemning Sins