إعدادات العرض
“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។
“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។
អំពី អ៊ូមើរ ពិន អាល់ខត្តប បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله គេត្រូវសូត្រថា៖ أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الصَّلاَةِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ حَيَّ عَلَى الفَلاَحِ គេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ គេត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។ បន្ទាប់មក អ្នកអាហ្សានសូត្រថា៖ لاَ إِلَهَ إِلاَّ الله គេត្រូវសូត្រថា៖ لاَ إِلَهَ إِلاَّ الله ។ ជនណាដែលពោលដូចនេះចេញពីចិត្តរបស់ខ្លួននោះ នឹងបានចូលឋានសួគ៌”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa తెలుగు Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം or Bosanski ಕನ್ನಡ Kurdî Română Shqip Soomaali Српски Wolof Українська Tagalog தமிழ் Moore Azərbaycan فارسی ქართული 中文 Magyar Português Deutsch Македонски Русский bm አማርኛ Malagasy Oromooالشرح
អាហ្សាន គឺជាការប្រកាសដល់មនុស្សលោកពីការចូលដល់ម៉ោងសឡាត ហើយពាក្យពេចន៍នៅក្នុងការអាហ្សាន គឺផ្ទុកទៅដោយគោលជំនឿនៃសេចក្តីជំនឿ។ នៅក្នុងហាទីស្ហនេះ ណាពី ﷺ លោកបានបញ្ជាក់ពីអ្វីដែលច្បាប់ឥស្លាមបានបង្គាប់ប្រើនៅពេលដែលឮគេអាហ្សាន គឺអ្នកដែលស្តាប់ត្រូវសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ ដូចនេះ នៅពេលដែលអ្នកអាហ្សានសូត្រថា الله أَكْبَرُ អ្នកដែលស្តាប់ត្រូវសូត្រថា الله أَكْبَرُពោលគឺដូច្នោះឯង លើកលែងតែនៅពេលដែលអ្នកអាហ្សានសូត្រថា៖ "حَيَّ عَلَى الصَّلاَةِ" "حَيَّ عَلَى الفَلاَحِ" គឺអ្នកដែលស្តាប់ត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ ហើយណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលបានពោលតាមអ្នកអាហ្សានដោយភាពជ្រះថ្លាចេញពីដួងចិត្តនោះ នឹងបានចូលឋានសួគ៌។ ចំពោះអត្ថន័យនៃពាក្យពេចន៍អាហ្សានវិញ៖ “الله أَكْبَرُ” (អល់ឡោះជាម្ចាស់មហាធំធេង)៖ ពោលគឺអល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តមលើរាល់អ្វីៗទាំងអស់។ “أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ الله” (ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ “أَشْهَدُ أَنَّ مُحَمَّداً رَسُولُ الله” (ខ្ញុំសូមធ្វើសាក្សីថា មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ)៖ ពោលគឺ ខ្ញុំសូមទទួលស្គាល់ និងសូមធ្វើសាក្សីដោយអណ្តាត និងដោយចិត្តរបស់ខ្ញុំថា ជាការពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ជូនមក ហើយចាំបាច់ត្រូវគោរពប្រតិបត្តិតាមលោក។ “حَيَّ عَلَى الصَّلاَةِ” (តស់នាំគ្នាមកសឡាត)។ ចំពោះពាក្យដែលអ្នកស្តាប់ឮ ត្រូវសូត្រថា៖ “لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله” (ពោលគឺគ្មានសមត្ថភាពដែលអាចយកឈ្នះឧបសគ្គដែលរារាំងពីការគោរពប្រតិបត្តិ ហើយក៏គ្មានសមត្ថភាពក្នុងការធ្វើអ្វីមួយឡើយ លើកលែងតែដោយការចង្អុលបង្ហាញពីអល់ឡោះ)។ “حَيَّ عَلَى الفَلاَحِ” (តស់នាំគ្នាមកកាន់ភាពជោគជ័យ)៖ ពោលគឺនាំគ្នាមករកមូលហេតុនៃភាពជោគជ័យ នោះគឺការទទួលជោគជ័យដោយបានចូលឋានសួគ៌ និងរួចផុតពីឋាននរក។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃការឆ្លើយតបចំពោះអ្នកអាហ្សានដោយការសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ លើកលែងតែនៅត្រង់៖ "حَيَّ عَلَى الصَّلاَةِ" "حَيَّ عَلَى الفَلاَحِ" ប៉ុណ្ណោះដែលគេត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។