“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក…

“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស្ហ رضي الله عنهما ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ ព្រោះជនណាដែលសឡាវ៉ាតមកចំពោះខ្ញុំមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញដប់ដង។ ក្រោយមក ចូរពួកអ្នកសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ)។ ពិតណាស់ វាជាឋានៈមួយនៅក្នុងឋានសួគ៌ដែលគេមិនអនុញ្ញាតឲ្យអ្នកណាក្រៅពីខ្ញុំបម្រើរបស់អល់ឡោះតែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំគឺជាម្នាក់នោះ។ ហេតុនេះ បុគ្គលណាសុំពីអល់ឡោះឲ្យខ្ញុំនូវអាល់វ៉ាស៊ីឡះ(មធ្យោបាយ) រូបគេនឹងទទួលបាននូវការជួយអន្ដរាគមន៍(ពីខ្ញុំ)”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានចង្អុលបង្ហាញថា ជាការពិតណាស់ ជនណាដែលបានឮគេអាហ្សានហៅទៅសឡាត គឺគេត្រូវសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ លើកលែងតែនៅត្រង់កន្លែង៖ "حَيَّ عَلَى الصَّلاَةِ" "حَيَّ عَلَى الفَلاَحِ" គឺអ្នកដែលស្តាប់ឮត្រូវសូត្រថា៖ لاَ حَوْلَ وَلاَ قُوَّةَ إِلاَّ بِالله ។ បន្ទាប់មក គេត្រូវសឡាវ៉ាតលើណាពី ﷺ នៅពេលគេអាហ្សានចប់ ព្រោះជនណាដែលសឡាវ៉ាតលើណាពី ﷺ ចំនួនមួយដង អល់ឡោះជាម្ចាស់នឹងសឡាវ៉ាតទៅលើគេវិញចំនួនដប់ដង។ ហើយការសឡាវ៉ាតរបស់អល់ឡោះទៅលើខ្ញុំបម្រើរបស់ទ្រង់ គឺទ្រង់កោតសរសើរពីបុគ្គលនោះនៅចំពោះមុខម៉ាឡាអ៊ីកាត់។ បន្ទាប់មក ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យសុំពីអល់ឡោះនូវ “អាល់វ៉ាស៊ីឡះ” ដល់លោក។ វាគឺជាឋានៈមួយនៅក្នុងឋានសួគ៌ និងជាឋានសួគ៌ដ៏ខ្ពង់ខ្ពស់ជាងគេ ដែលមិនសក្តិសម ហើយនឹងមិនត្រូវបានផ្តល់ឱ្យនរណាម្នាក់ឡើយ លើកលែងតែអ្នកបម្រើម្នាក់គត់ក្នុងចំណោមអ្នកបម្រើទាំងអស់របស់អល់ឡោះប៉ុណ្ណោះ។ លោកបាននិយាយថា៖ ខ្ញុំសង្ឃឹមថាខ្ញុំជាខ្ញុំបម្រើម្នាក់នោះ។ តាមពិត ណាពី ﷺ លោកមានប្រសាសន៍ដូចនេះ គ្រាន់តែការបង្ហាញនូវការដាក់ខ្លួន និងការឱនលំទោនរបស់លោកប៉ុណ្ណោះ ព្រោះថាឋានៈដ៏ខ្ពង់ខ្ពស់នោះ គឺសម្រាប់បុគ្គលតែម្នាក់ប៉ុណ្ណោះ ហើយបុគ្គលម្នាក់នោះ គឺគ្មាននរណាផ្សេងក្រៅពីណាពី ﷺ នោះឡើយ ពីព្រោះលោកគឺជាភាវៈដ៏ល្អប្រពៃជាងគេបំផុត។ បន្ទាប់មកទៀត ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាហើយដែលសុំពីអល់ឡោះនូវ“អាល់វ៉ាស៊ីឡះ”នេះដល់លោក គឺរូបគេនឹងទទួលបាននូវការជួយអន្តរាគមន៍អំពីលោក(នៅថ្ងៃបរលោក)។

فوائد الحديث

ជំរុញឲ្យឆ្លើយតបចំពោះអ្នកអាហ្សាន។

ឧត្តមភាពនៃការសឡាវ៉ាតលើណាពី ﷺ បន្ទាប់ពីទទួលអាហ្សាន។

ជំរុញឲ្យសុំពីអល់ឡោះនូវ“អាល់វ៉ាស៊ីឡះ”ដល់ណាពី ﷺ បន្ទាប់ពីសឡាវ៉ាតលើរូបលោក។

បញ្ជាក់ពីអត្ថន័យនៃ“អាល់វ៉ាស៊ីឡះ” និងឋានៈដ៏ខ្ពង់ខ្ពស់របស់វា ខណៈដែលគ្មាននរណាម្នាក់អាចទទួលបានវាឡើយ លើកលែងតែខ្ញុំបម្រើអល់ឡោះម្នាក់ប៉ុណ្ណោះ។

បញ្ជាក់ពីឧត្តមភាពរបស់ណាពី ﷺ ខណៈដែលឋានៈដ៏ធំធេងនេះ គឺសម្រាប់តែលោកម្នាក់គត់។

បុគ្គលណាដែលសុំពីអល់ឡោះនូវ“អាល់វ៉ាស៊ីឡះ”ដល់ណាពី ﷺ គឺរូបគេនឹងទទួលបាននូវការជួយអន្តរាគមន៍អំពីលោក(នៅថ្ងៃបរលោក)។

បញ្ជាក់ពីការឱនលំទោន និងដាក់ខ្លួនរបស់ណាពី ﷺ ខណៈដែលលោកស្នើសុំពីប្រជាជាតិរបស់លោកឲ្យបួងសួងពីអល់ឡោះប្រទាននូវឋានៈដ៏ខ្ពង់ខ្ពស់នេះដល់លោក ទាំងដែលវាពិតជានឹងក្លាយជារបស់លោក។

ក្តីសប្បុរស និងក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់អល់ឡោះជាម្ចាស់ដោយអំពើល្អមួយកើនទ្វេជាដប់។

التصنيفات

Belief in the Last Day, Merits of Remembering Allah, The Azan and Iqaamah