إعدادات العرض
“ពិតប្រាកដណាស់ ឈ្មោះរបស់ពួកអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តជាងគេ គឺអាប់ទុលឡោះ និង…
“ពិតប្រាកដណាស់ ឈ្មោះរបស់ពួកអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តជាងគេ គឺអាប់ទុលឡោះ និង អាប់ទុលរ៉ោះម៉ាន”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ឈ្មោះរបស់ពួកអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តជាងគេ គឺអាប់ទុលឡោះ និង អាប់ទុលរ៉ោះម៉ាន”។
الترجمة
العربية Bahasa Indonesia Tiếng Việt Nederlands Kiswahili English অসমীয়া ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português తెలుగు मराठी دری አማርኛ বাংলা Kurdî Македонски Tagalogالشرح
ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ ចំពោះបុរស ឈ្មោះដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តជាងគេ គឺឈ្មោះថា អាប់ទុលឡោះ ឬ អាប់ទុលរ៉ោះម៉ាន។فوائد الحديث
អាល់កួរទូពីយ៍ បាននិយាយ៖ ឈ្មោះទាំងពីរនេះគឺរាប់បញ្ចូលនឹងឈ្មោះទាំងអស់ដែលស្រដៀងនឹងពួកគេដូចជា អាប់ទុលរ៉ហ៊ីម អាប់ទុលម៉ាលិក និងអាប់ទុសស៏ម៉ាត់។ ឈ្មោះទាំងនេះគឺជាឈ្មោះដែលអល់ឡោះស្រឡាញ់បំផុត ព្រោះវាផ្ទុកនូវលក្ខណៈសម្បត្តិដែលចាំបាច់សម្រាប់អល់ឡោះ ព្រមទាំងលក្ខណៈដែលចាំបាច់សម្រាប់មនុស្សជាតិ ពោលគឺ លក្ខណៈសម្បត្តិនៃអ្នកបម្រើរបស់អល់ឡោះ។ ហើយពាក្យថាអ្នកបម្រើគឺបង្ហាញពីការពឹងផ្អែកចំពោះអល់ឡោះយ៉ាងពិតប្រាកដ ដូច្នេះរាល់ឈ្មោះដែលមាននូវពាក្យនេះ គឺពិតជាសំខាន់ និងថ្លៃថ្នូរជាមួយនឹងបណ្តុំនៃពាក្យនេះ ដូច្នេះគេក៏នឹងទទួលបានសេចក្តីថ្លៃថ្នូនេះដែរ។ ហើយអ្នកផ្សេងទៀតក្រៅពីគាត់បាននិយាយថា៖ បុព្វហេតុនៃការលើកឡើងតែឈ្មោះពីរនេះ ពីព្រោះនៅក្នុងគម្ពីរគួរអាន គឺមិនមានការភ្ជាប់ពាក្យ “عبد” (ខ្ញុំបម្រើ)ទៅកាន់ឈ្មោះណាមួយក្នុងចំណោមឈ្មោះជាច្រើនរបស់អល់ឡោះ ក្រៅតែពីឈ្មោះពីរនេះឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “وَأَنَّهُ لَمَّا قَامَ عَبْدُ اللَّهِ يَدْعُوهُ” (ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់ក្រោកឈរឡើង(ដើម្បីថ្វាយបង្គំនោះ)។ ហើយនៅក្នុងអាយ៉ាត់ផ្សេងទៀត អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “وَعِبَادُ الرَّحْمَنِ”(ហើយបណ្ដាខ្ញុំបម្រើនៃម្ចាស់មហាសប្បុរស)។ ហើយទ្រង់បានបញ្ជាក់បន្ថែមទៀតដោយបន្ទូលរបស់ទ្រង់ថា៖ “قُلِ ادْعُوا اللَّهَ أَوِ ادْعُوا الرَّحْمَنَ” (ចូរអ្នកពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬពួកអ្នកបួងសួងសុំពីម្ចាស់ដ៏មហាសប្បុរសចុះ!)
التصنيفات
Rulings of Newborns