“គេបង្ហាញភាពវឹកវរ(ហ្វិតណះ)ទៅលើដួងចិត្តមនុស្ស ដូចជាគេត្បាញកន្ទេលម្តងមួយសរសៃៗ

“គេបង្ហាញភាពវឹកវរ(ហ្វិតណះ)ទៅលើដួងចិត្តមនុស្ស ដូចជាគេត្បាញកន្ទេលម្តងមួយសរសៃៗ

អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ពួកយើងធ្លាប់បាននៅជាមួយនឹងអ៊ូមើរ رضي الله عنه។ គាត់បានសួរថា៖ តើនរណាម្នាក់នៃពួកអ្នកដែលធ្លាប់ស្តាប់ឮរ៉ស៊ូលុលឡោះ ﷺ រំលឹកពីភាពវឹកវរនានា? ពេលនោះ មានក្រុមមួយបានឆ្លើយថា៖ ពួកយើងធ្លាប់បានឮុ។ គាត់ក៏និយាយថា៖ ប្រហែលជាពួកអ្នកសំដៅលើភាពវឹកវររបស់បុរសដែលកើតមាននៅក្នុងក្រុមគ្រួសារ និងអ្នកជិតខាងរបស់ខ្លួន? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ ភាពវឹកវរនោះ គឺត្រូវបានជម្រុះចោលដោយការសឡាត ការបួស និងការបរិច្ចាគទាន។ ក៏ប៉ុន្តែ តើនរណាម្នាក់នៃពួកអ្នកដែលធ្លាប់ស្តាប់ឮរ៉ស៊ូលុលឡោះ ﷺ លោករំលឹក(ពីភាពវឹកវរ)ដែលបោកបក់ដូចរលកទឹកសមុទ្រនោះ? ហ៊ូហ្សៃហ្វះ បាននិយាយថា៖ ពេលនោះ ក្រុមនោះបាននៅស្ងៀម។ ខ្ញុំក៏បានឆ្លើយថា៖ គឺខ្ញុំ។ អ៊ូមើរបានតបថា៖ អ្នកពិតជាល្អណាស់។ ហ៊ូហ្សៃហ្វះបាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេបង្ហាញភាពវឹកវរ(ហ្វិតណះ)ទៅលើដួងចិត្តមនុស្ស ដូចជាគេត្បាញកន្ទេលម្តងមួយសរសៃៗ។ ដូចនេះ ចិត្តណាមួយដែលទទួលយកវា គឺចិត្តនោះមានស្នាមពណ៌ខ្មៅមួយចំណុច។ ហើយចិត្តណាមួយដែលបដិសេធវា គឺនឹងមានស្នាមពណ៌សមួយចំណុច រហូតដល់ចិត្តទាំងពីរប្រភេទនេះ មួយសដូចថ្មរលោងដែលគ្មានភាពវឹកវរណាអាចបង្កគ្រោះថ្នាក់ដល់គេនោះឡើយ ដរាបណានៅតែមានមេឃ មានដី(ដរាបណាលោកិយមិនទាន់រលាយ)។ រីឯចិត្តមួយទៀតប្រែជាពណ៌ខ្មៅល្អក់។ ចិត្តនោះដូចជាកំសៀវដែលក្រឡាប់ មិនស្គាល់សេចក្ដីល្អ ឬមិនបដិសេធអំពើអាក្រក់ឡើយ លើកលែងតែចិត្តដែលទទួលដោយតណ្ហា។ ហ៊ូហ្សៃហ្វះ បាននិយាយទៅកាន់ អ៊ូមើរថា៖ រវាងអ្នកនិងភាពវឹកវរនេះគឺមានទ្វារមួយបិទជិត ដែលស្ទើរតែនឹងត្រូវបានគេបំបែកទៅហើយ។ អ៊ូមើរ បាននិយាយថា៖ វានឹងបំបែកឬ អន្តរាយហើយអ្នកអើយ? ប្រសិនបើវាត្រូវបានបើក ប្រហែលជាវាអាចត្រលប់មកវិញបាន"។ ខ្ញុំបាននិយាយថា៖ ទេ ប៉ុន្តែវាត្រូវបានបំបែក។ ខ្ញុំបានប្រាប់ថា ទ្វារនោះគឺជាអ្នកដែលត្រូវគេសម្លាប់ ឬក៏ស្លាប់។ ពិតជា ហាហ្ទីសនេះ មិនមែនជារឿងកុហកទឡើយ។ អាពូខលីដ(ម្នាក់ក្នុងចំណោមអ្នករាយការណ៍អំពីហាហ្ទីសនេះ) បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានសួរ សាអាត់ថា៖ ឱ អាពូ ម៉ាលិក! តើ អាសវ៉ាត់ ម៉ួរប៉ាត មានន័យដូចម្តេច? គេបានឆ្លើយថា៖ វាមានពណ៌សខ្លាំងនៅក្នុងចំណោមពណ៌ខ្មៅ។ បន្ទាប់មក ខ្ញុំបានសួរទៀតថា៖ តើ អាល់គូស ម៉ូជើកខីយ៉ាន់ មានន័យដូចម្តេច? គេបានឆ្លើយថា៖ វាគឺជាការក្រឡាប់មកវិញ។

[صحيح] [رواه مسلم]

الشرح

មានពេលមួយ អាមីរុលមូមីនីន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានអង្គុយជាមួយនឹងបណ្តាសហាហ្ពាត់ رضي الله عنهم មួយក្រុម។ គាត់បានសួរទៅកាន់ពួកគេថា៖ តើនរណាម្នាក់នៃពួកអ្នកដែលធ្លាប់ស្តាប់ឮរ៉ស៊ូលុលឡោះ ﷺ រំលឹកពីភាពវឹកវរនានា? ពេលនោះ អ្នកមួយចំនួននៃពួកគេបានឆ្លើយថា៖ ពួកយើងធ្លាប់បានឮុរ៉ស៊ូលុលឡោះរំលឹកពីភាពវឹកវរ។ អ៊ូមើរបានតបថា៖ ប្រហែលជាពួកអ្នកសំដៅលើភាពវឹកវរ និងការសាកល្បងរបស់មនុស្សម្នាក់ដែលទាក់ទងនឹងកិច្ចការផ្ទាល់ខ្លួនរបស់គេ ចំពោះប្រពន្ធកូនរបស់គេ ព្រោះស្រលាញ់ពួកគេ និងខ្វល់ពីពួកគេខ្លាំងពេក ហើយរវល់នឹងរឿងរបស់ពួកគេ ទើបគេបោះបង់ចោលរឿងល្អៗជាច្រើន ឬក៏គេមិនអើពើនឹងសិទ្ធិរបស់ពួកគេ ការអប់រំ និងបង្រៀនពួកគេ។ ដូចគ្នានេះដែរការភាពវឹកវររបស់មនុស្សម្នាក់ទាក់ទងនឹងអ្នកជិតខាងរបស់គេ និងផ្សេងៗទៀត។ ប្រហែលជាពួកអ្នកចង់សំដៅលើរឿងនេះឬ? ពួកគេបានឆ្លើយថា៖ ពិតមែនហើយ។ គាត់បានតបថា៖ ភាពវឹកវរនោះ ដែលនាំមកនូវការជំនុំជម្រះ។ ហើយក្នុងចំណោមនោះ មានបាបកម្មមួយចំនួនគេសង្ឃឹមថាអាចជម្រុះចោលតាមរយៈអំពើល្អ ដូចជាការសឡាត ការបួស និងការបរិច្ចាគទាន។ ក៏ប៉ុន្តែ តើនរណាម្នាក់នៃពួកអ្នកដែលធ្លាប់ស្តាប់ឮរ៉ស៊ូលុលឡោះ ﷺ លោករំលឹកពីភាពវឹកវរទូទៅ ដែលធំធេង និងរីកសុសសាយយ៉ាងច្រើន ដែលបក់អង្រួនមនុស្សប្រៀបដូចជារលកទឹកសមុទ្រនោះ? ពេលនោះ ក្រុមនោះបាននៅស្ងៀម។ ហ៊ូហ្សៃហ្វះ ពិន អាល់យ៉ាម៉ាន رضي الله عنهما បាននិយាយថា៖ ខ្ញុំធ្លាប់បានឮវា។ ពេលនោះ អ៊ូមើរ رضي الله عنه មានការរីករាយ ហើយបាននិយាយទៅកាន់គាត់ថា៖ឪពុករបស់អ្នកមានសំណាងដែលមានកូនប្រុសដូចអ្នក។ សូមអ្នកនិយាយមកចុះ។ ហ៊ូហ្សៃហ្វះបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ភាពវឹកវរនឹងលេចឡើង ហើយនៅនឹងផ្ទៃ និងបេះដូងនៃមនុស្ស ចជាកន្ទេលនៅជាប់នឹងរាងកាយរបស់មនុស្សដែលកំពុងដេក ហើយនឹងមានឥទ្ធិពលខ្លាំងដល់ដួងចិត្ត បន្ទាប់មកភាពវឹកវរនឹងកើតឡើងវិញជាបន្តបន្ទាប់ ពីភាពវឹកវរមួយទៅភាពវឹកវរមួយ។ រាល់ពេលដែលវាចូលទៅក្នុងបេះដូង ហើយគេក៏ពេញចិត្តវា ហើយលាយឡំជាមួយវា ដូចជាលាយបញ្ចូលទឹកនោះ គឺវានឹងបន្សល់ទុកនូវចំណុចខ្មៅនៅក្នុងបេះដូងរបស់គេ។ ផ្ទុយទៅវិញ រាល់បេះដូងដែលបដិសេធចំពោះវា នោះនឹងបន្សល់ទុកនូវចំណុចស។ ដូច្នេះ បេះដូងនឹងត្រូវបែងចែកជាពីរ។ ទី១៖ បេះដូងដែលសស្អាត ព្រោះតែវាត្រូវបានចងភ្ជាប់យ៉ាងរឹងមាំជាមួយនឹងសេចក្ដីជំនឿ និងមានសុវត្ថិភាពពីប្រការអាក្រក់។ ភាពវឹកវរនឹងមិនបង្អាក់ និងផ្តល់ការប៉ះពាល់ដល់គេឡើយ ដូចជាថ្មរលោងដែលគ្មានអ្វីអាចនៅជាប់បានឡើយ។ ដូច្នេះ ភាពវឹកវរទាំងអស់នឹងមិនធ្វើឱ្យប៉ះពាល់ដល់គេឡើយរហូតដល់គេត្រឡប់ទៅជួបអល់ឡោះ។ ទី២៖ ចិត្តដែលប្រែជាខ្មៅ គឺបណ្តាលមកពីភាពវឹកវរ ដូចជាកំសៀវដែលផ្អៀង ឬក្រឡាប់ដែលមិនអាចផ្ទុកទឹកបាន ដូចជាចិត្តដែលមិនស្គាល់សេចក្ដីល្អ ឬមិនបដិសេធអំពើអាក្រក់ឡើយ លើកលែងតែចិត្តនេះគឺបំពេញតាមកិលេសតណ្ហាប៉ុណ្ណោះ។ ហ៊ូហ្សៃហ្វះ បាននិយាយទៅកាន់ អ៊ូមើរថា៖ រវាងអ្នកនិងភាពវឹកវរនេះគឺមានទ្វារមួយបិទជិត ដែលស្ទើរតែនឹងត្រូវបានគេបំបែកទៅហើយ។ អ៊ូមើរ បាននិយាយថា៖ វានឹងបំបែកឬ? ប្រសិនបើវាត្រូវបានបើក ប្រហែលជាវាអាចត្រលប់មកវិញបាន។ ខ្ញុំបាននិយាយថា៖ ទេ ប៉ុន្តែវាត្រូវបានបំបែក។ ខ្ញុំបានប្រាប់ថា ទ្វារនោះគឺជាអ្នកដែលត្រូវគេសម្លាប់ ឬក៏ស្លាប់។ អ្វីដែលខ្ញុំបានលើកឡើងនេះ គឺជារបាយការណ៍ពិត និងបានផ្ទៀងផ្ទាត់ច្បាស់។ វាមិនមែនមកពីគម្ពីររបស់ប្រជាជននៃគម្ពីរ ឬតាមគំនិតរបស់អ្នកប្រាជ្ញណាមួយនោះឡើយ ប៉ុន្តែជាហាទីស្ហរបស់ព្យាការី ﷺ ។

فوائد الحديث

គ្រោះថ្នាក់នៃភាពវឹកវរទូទៅ ព្រោះនាំឲ្យមានការបង្ហូរឈាម ការបំផ្លាញទ្រព្យសម្បត្តិ និងបាត់បង់សន្តិសុខ។

ភាពវឹកវរជាក់លាក់ ប្រសិនបើទាក់ទងនឹងសាសនា នោះបុគ្គលដែលប្រព្រឹត្តនោះនឹងត្រូវគេស្តីបន្ទោស ព្រោះតែទង្វើពិទអះ ឬទង្វើអាក្រក់នានារបស់គេ។ ប៉ុន្តែប្រសិនបើវាទាក់ទងនឹងកិច្ចការលោកិយនោះ វាគឺជាការសាកល្បងសម្រាប់អ្នកដែលប្រព្រឹត្តនោះ ហើយគេត្រូវតែមានការអត់ធ្មត់។

ចិត្តនឹងរងឥទ្ធិពលចំពោះភាពវឹកវរដែលកើតមានលើគេ ហើយអ្នកដែលបានទទួលនូវការប្រោសប្រទាន គឺជាអ្នកដែលត្រូវបានផ្តល់ការណែនាំពីអល់ឡោះ ឱ្យមានភាពនឹងនរលើផ្លូវដែលត្រឹមត្រូវ ។

អ៊ីម៉ាំ អាន់ណាវវី បានពោលថា៖ “អ្នកចងក្រងសៀវភៅ អាត់តាសរៀរ បាននិយាយថា៖ អត្ថន័យនៃហាហ្ទីសនេះគឺ៖ កាលណាដែលអ្នកណាមួយធ្វើតាមទំនឹងចិត្ត ហើយប្រព្រឹត្តមិនស្តាទង្វើអាក្រក់មិនស្តាប់បង្គាប់ នោះចិត្តរបស់គេនឹងងងឹតសូន្យឈឹង ដោយសារតែការមិនស្តាប់បង្គាប់ដែលខ្លួនគេបានប្រព្រឹត្ត។ កាលណាចិត្តទៅជាបែបនោះ នោះគេនឹងស្ថិតក្នុងភាពវឹកវរបាត់បង់នូវពន្លឺឥស្លាមពីខ្លួនរបស់គេ។ ប្រៀបដូចជាកំសៀវ នៅពេលដែលវាក្រឡាប់ នោះអ្វីគ្រប់យ៉ាងនឹងហៀរចេញ ហើយគ្មានអ្វីអាចបំពេញវាបានឡើយបន្ទាប់ពីនោះ។

ពាក្យរបស់អ៊ូមើរ ទៅកាន់ ហ៊ូហ្សៃហ្វះថា៖ អន្តរាយហើយអ្នកអើយ មានន័យថា៖ ធ្ងន់ធ្ងរណាស់នៅក្នុងរឿងនេះ។ មួលដៃអាវរបស់អ្នក រៀបចំ ហើយត្រៀមខ្លួន ដូចដែលមនុស្សម្នាក់ដែលគ្មាននរណាជួយ។

គុណធម៌របស់អ៊ូមើរនោះ គាត់គឺជាទ្វារដែលត្រូវបានចាក់សោររវាងមនុស្ស និងភាពវឹកវរ។

التصنيفات

Condemning Whims and Desires