“សារុង(ឬខោ)ដែលស្លៀកហៀរភ្នែកគោលទាំងពីរ គឺស្ថិតក្នុងឋាននរក”។

“សារុង(ឬខោ)ដែលស្លៀកហៀរភ្នែកគោលទាំងពីរ គឺស្ថិតក្នុងឋាននរក”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សារុង(ឬខោ)ដែលស្លៀកហៀរភ្នែកគោលទាំងពីរ គឺស្ថិតក្នុងឋាននរក”។

[صحيح] [رواه البخاري]

الشرح

ណាពី ﷺ លោកបានព្រមានបុរសៗកុំឱ្យស្លៀកសម្លៀកបំពាក់ដូចជាសារុង ឬខោបង្អូសក្រោមភ្នែកគោល ហើយអ្វីដែលគេស្លៀកបង្អូសក្រោមភ្នែកគោលនឹងស្ថិតក្នុងឋាននរក ជាទណ្ឌកម្មចំពោះគេលើទង្វើបែបនេះ។

فوائد الحديث

ហាមឃាត់ការស្លៀកពាក់បង្អូសក្រោមភ្នែកគោលចំពោះបុរស ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ ។

អ៊ិពនូហាជើរ បាននិយាយថា៖ ការស្លៀកបង្អូសហួសភ្នែកគោលត្រូវបានលើកលែងតែក្នុងករណីចាំបាច់ ដូចជាអ្នកដែលមានរបួសនៅត្រង់ភ្នែកគោលជាដើមដែលអាចមានសត្វរុយមករុកកួនប្រសិនបើគេមិនបិទបាំងវា ហើយគ្មានវិធីណាផ្សេងក្រៅពីការស្លៀកពាក់បែបនេះ។

ច្បាប់នេះអនុវត្តចំពោះតែបុរសប៉ុណ្ណោះ ពីព្រោះស្ត្រីត្រូវបានបង្គាប់ប្រើឱ្យបង្អូសសម្លៀកបំពាក់របស់ខ្លួនក្រោមភ្នែកគោល រហូតដល់ប្រវែងមួយហត្ថ។

التصنيفات

Clothing and Adornment