إعدادات العرض
សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។…
សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
អំពី អាពូអាំរ៍ (អ្នកខ្លះថា៖ អាពូអាំរ៉ោះ) សុហ្វយ៉ាន ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
الترجمة
العربية Español አማርኛ English اردو Indonesia ئۇيغۇرچە বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Nederlands ગુજરાતી Кыргызча नेपाली Yorùbá Lietuvių دری Српски Soomaali тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayu Yaoالشرح
សុហ្វយ៉ាន ពិន អាប់ទុលឡោះ رضي الله عنه បានសុំឱ្យណាពី ﷺ បង្រៀនគាត់នូវពាក្យឃ្លាមួយដែលក្តោបអត្ថន័យទាំងអស់នៃសាសនាអ៊ីស្លាមដែលគាត់អាចប្រកាន់ខ្ជាប់ និងមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ ពេលនោះ ណាពី ﷺ បានមានប្រសាសន៍ទៅកាន់គាត់ថា៖ ចូរអ្នកនិយាយថា៖ ខ្ញុំមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ និងមានជំនឿថា ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលបង្កើតខ្ញុំ និងជាអ្នកដែលខ្ញុំត្រូវគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូសម្រាប់ទ្រង់ឡើយ។ បន្ទាប់មក ចូរអ្នកស្តាប់បង្គាប់ និងគោរពប្រតិបត្តិអល់ឡោះជាម្ចាស់តាមរយៈការអនុវត្តនូវកាតព្វកិច្ចទាំងឡាយដែលទ្រង់បានដាក់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ ហើយប្រកាន់ខ្ជាប់លើផ្លូវនេះ។فوائد الحديث
មូលដ្ឋានគ្រឹះនៃសាសនាអ៊ីស្លាម គឺការមានជំនឿលើអល់ឡោះជាម្ចាស់ចំពោះភាពជាម្ចាស់ដែលជាអ្នកបង្កើត ភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ និងចំពោះបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។
សារៈសំខាន់នៃការប្រកាន់ខ្ជាប់នឹងសាសនាឥស្លាមបន្ទាប់ពីការមានជំនឿ ការបន្តធ្វើការគោពសក្ការៈ និងមានជំហរស្ថិតស្ថេរក្នុងបញ្ហាទាំងនេះ។
ជំនឿ(អ៊ីម៉ាន) គឺជាលក្ខខណ្ឌក្នុងការទទួលយកទង្វើកុសលទាំងឡាយ។
ជំនឿលើអល់ឡោះ រួមបញ្ចូលនូវអ្វីគ្រប់យ៉ាងដែលត្រូវជឿជាក់នៃគោលការណ៍ជំនឿ និងប្រភពរបស់វា និងរាល់ទង្វើនៃចិត្តដែលកើតចេញពីវា ក៏ដូចជាការប្រតិបត្តិ និងការប្រគល់ខ្លួនចំពោះអល់ឡោះទាំងខាងក្នុងនិងខាងក្រៅ។
ការប្រកាន់ខ្ជាប់នឹងប្រការត្រឹមត្រូវ គឺតាមរយៈការអនុវត្តនូវកាតព្វកិច្ចទាំងឡាយ ហើយបោះបង់នូវអ្វីដែលច្បាប់ហាមឃាត់។
