إعدادات العرض
ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង
ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង
អំពី អ៊ុកហ្ពះ ពិន អាមៀរ អាល់ជូហានី رضي الله عنه បាននិយាយថា៖ ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង គឺនៅពេលដែលថ្ងៃរះឡើង រហូតដល់រះឡើងខ្ពស់(កម្ពស់មួយថ្នោល) នៅពេលលដែលថ្ងៃត្រង់(ចំពីលើក្បាល) រហូតដល់ថ្ងៃជ្រេបន្តិច និងនៅពេលដែលថ្ងៃរៀបលិច រហូតដល់វាលិចបាត់។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português Tiếng Việt Kiswahili Nederlands অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย తెలుగు मराठी دری አማርኛالشرح
ណាពី ﷺ លោកបានហាមឃាត់មិនឲ្យសឡាតស៊ូណិត ឬបញ្ចុះសពអ្នកដែលបានស្លាប់នៅក្នុងពេលវេលាចំនួនបីនាពេលថ្ងៃ៖ ពេលវេលាទីមួយ៖ នៅពេលដែលព្រះអាទិត្យកំពុងរះឡើង ពោលគឺពេលដែលវាចាប់ផ្តើមរះ រហូតដល់វារះខ្ពស់បានកម្ពស់ប្រវែងមួយធ្នូ ប្រមាណជា១៥នាទីក្រោយថ្ងៃរះ។ ពេលវេលាទីពីរ៖ នៅពេលដែលព្រះអាទិត្យស្ថិតនៅចំកណ្តាលផ្ទៃមេឃ(ត្រង់ពីលើក្បាល)ដោយក្នុងពេលនោះ ព្រះអាទិត្យមិនចោលស្រមោលពីទិសខាងកើត ឬទិសខាងលិចនោះឡើយ រហូតដល់វាជ្រេចេញផុតពីកណ្តាលផ្ទៃមេឃ ហើយចោលស្រមោលពីទិសខាងកើតដោយចាប់ផ្តើមចូលដល់ពេលវេលាសឡាតហ្ស៊ូហូរ។ វាជាពេលវេលាមួយខ្លី ប្រមាណជា៥នាទីប៉ុណ្ណោះ។ ពេលវេលាទីបី៖ នៅពេលដែលព្រះអាទិត្យរៀបលិច រហូតដល់លិចបាត់។فوائد الحديث
ពេលវេលាដែលគេហាមឃាត់មិនឲ្យសឡាតដូចដែលបានបញ្ជាក់ក្នុងហាទីស្ហនេះ ក៏ដូចជាហាទីស្ហជាច្រើនផ្សេងទៀតគឺ ទីមួយ៖ ក្រោយពេលសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ។ ទីពីរ៖ នៅពេលដែលព្រះអាទិត្យកំពុងរះ រហូតដល់រះខ្ពស់កម្ពស់ប្រវែងមួយធ្នូ ពោលគឺប្រមាណជា១៥នាទីក្រោយថ្ងៃរះ។ ទីបី៖ នៅពេលថ្ងៃត្រង់ រហូតដល់ថ្ងៃជ្រេ ដោយក្នុងពេលនោះ ប្រសិនបើគេឈរត្រង់ក្រោមពន្លឺថ្ងៃ គឺគ្មានចោលស្រមោលនោះឡើយ មិនថាពីទិសខាងកើត ឬទិសខាងលិចនោះទេ ដែលអ្នកខ្លះកំណត់ថា វាមានរយៈពេលប្រមាណជា៥នាទី។ ទីបួន៖ បន្ទាប់ពីសឡាតអាសើរ រហូតដល់ថ្ងៃរៀបលិច។ ទីប្រាំ៖ នៅពេលដែលថ្ងៃរៀបលិចបញ្ចេញពន្លឺពណ៌លឿងនាទិសខាងលិច រហូតដល់ថ្ងៃលិចផុត។
ការហាមឃាត់ចំពោះការសឡាតនៅក្នុងពេលវេលាទាំងប្រាំនេះ គឺត្រូវបានលើកលែងចំពោះសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) និងសឡាតដែលមានមូលហេតុត្រូវសឡាត។
ហាមឃាត់ពីការមានចេតនាពន្យារពេលបញ្ចុះសព រហូតចូលដល់ពេលវេលាទាំងបីដែលបានលើកឡើងក្នុងហាទីស្ហ ហើយអនុញ្ញាតឲ្យបញ្ចុះសពពេលណាក៏បាន ទោះយប់ ឬថ្ងៃ។
បុព្វហេតុនៃការហាមឃាត់ការសឡាតក្នុងពេលវលាទាំងនេះ៖ ជាគោលការណ៍ អ្នកមូស្លីមប្រគល់ខ្លួនអនុវត្តនូវបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ហើយគេមិនត្រូវបញ្ឈប់ ឬមិនគោរពសក្ការៈចំពោះអល់ឡោះ លុះត្រាតែរូបគេបានដឹងពីបុព្វហេតុ ឬហេតុផលនៃការបង្គាប់ប្រើ ឬហាមឃាត់នោះឡើយ។ ផ្ទុយទៅវិញ គឺរូបគេត្រូវអនុវត្តតាម(ដោយមិនជជែកដេញដោល)។ ជាការពិតណាស់ មានសេចក្តីរាយការណ៍នៅក្នុងហាទីស្ហជាច្រើនផ្សេងទៀតដែលបញ្ជាក់ពីបុព្វហេតុនៃការហាមមិនឲ្យសឡាតក្នុងពេលវេលាទាំងនេះ។ ទីមួយ៖ នៅពេលថ្ងៃត្រង់មុននឹងថ្ងៃជ្រេ ជាពេលដែលគេបង្កើនកម្តៅភ្លើងនរកជើហាន់ណាំ។ ទីពីរ៖ ចំពោះបុព្វហេតុនៃការហាមមិនឲ្យសឡាតនៅពេលថ្ងៃរះ និងនៅពេលថ្ងៃលិច ព្រោះការធ្វើដូច្នោះ គឺជាការប្រដូចនឹងពួកពហុទេពនិយមដែលពួកគេនាំគ្នាស៊ូជោត ថ្វាយបង្គំព្រះអាទិត្យនៅពេលដែលវារះ និងពេលដែលវាលិច។ ទីបី៖ ចំណែកឯការហាមមិនឲ្យសឡាតក្រោយពេលសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងក្រោយពេលសឡាតអាសើរ រហូតដល់ថ្ងៃលិច គឺក្នុងន័យបញ្ចៀសហានិភ័យ ដើម្បីកុំឲ្យប្រដូចនឹងពួកគ្មានជំនឿដែលពួកគេនាំគ្នាស៊ូជោត ថ្វាយបង្គំព្រះអាទិត្យនៅពេលដែលវារះ និងពេលដែលវាលិច។
التصنيفات
Times Not to Pray