إعدادات العرض
“បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ …
“បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português Nederlands Tiếng Việt অসমীয়া ગુજરાતી Kiswahili پښتو සිංහල മലയാളം नेपाली Magyar ქართული తెలుగు Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ បានបញ្ជាក់ថា ជនណាដែលបានសូត្រនៅពេលគេអាហ្សានចប់ថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអំពាវនាវដ៏ពេញលេញនេះ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវឋានៈដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) មានន័យថា៖ “ឱអល់ឡោះដែលជាម្ចាស់នៃការអំពាវនាវនេះ” ពោលគឺសំដៅលើពាក្យអាហ្សានដែលប្រើសម្រាប់អំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះនិងការសឡាត “ដ៏ពេញលេញ” គឺការអំពាវនាវទៅកាន់ជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ)និងសាររបស់អល់ឡោះ “និងសឡាតដែលគេនឹងធ្វើការប្រតិបត្តិ” ពោលគឺសឡាតដែលគេនឹងធ្វើឡើង។ “សូមទ្រង់មេត្តាផ្តល់ឱ្យមូហាំម៉ាត់នូវឋានៈដ៏ខ្ពង់ខ្ពស់” ពោលគឺឋានៈដ៏ខ្ពស់នៅក្នុងឋានសួគ៌ដែលមិនសក្តិសមសម្រាប់អ្នកណាម្នាក់ក្រៅពីលោក “និងពិសេសបំផុត” ពោលគឺឋានៈដែលខ្ពស់ជាងឋានៈរបស់មនុស្សទាំងអស់។ “ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរ” ដែលនាំមកនូវការកោតសរសើរចំពោះបុគ្គលដែលឈរនៅទីនោះ ពោលគឺការអន្តរាគមន៍ដ៏អស្ចារ្យនៅថ្ងៃបរលោក “ដែលទ្រង់បានសន្យាចំពោះលោក” ដោយបន្ទូលរបស់ទ្រង់ថា៖ “សង្ឃឹមថាម្ចាស់របស់អ្នកនឹងតែងតាំងអ្នកនៅកន្លែងមួយដែលត្រូវបានគេកោតសរសើរ” ដោយឋានៈនោះ គឺសម្រាប់តែលោក។ ជាការពិតណាស់ ជនណាដែលសូត្រទូអានេះ រូបគេសក្តិសមនឹងទទួលបាននូវការជួយអន្តរាគមន៍ពីណាពី ﷺ នៅថ្ងៃបរលោក។فوائد الحديث
បង្គាប់ប្រើឲ្យសូត្រទូអានេះបន្ទាប់ពីទទួលអាហ្សានរួច។ សម្រាប់អ្នកដែលមិនឮគេអាហ្សាន មិនតម្រូវឲ្យសូត្រទូអានេះទេ។
បញ្ជាក់ពីឧត្តមភាពរបស់រ៉ស៊ូលុលឡោះ ﷺ ដោយលោកត្រូវបានផ្តល់ឱ្យនូវអាល់វ៉ាស៊ីឡះ អាល់ហ្វាទីឡះ អាល់ម៉ាកមអាល់ម៉ះម៉ូទ(ឋានៈដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុតនៅក្នុងឋានសួគ៌ ព្រមទាំងទីកន្លែងដែលត្រូវគេកោតសរសើរ) និងការអន្តរាគមន៍ដ៏អស្ចារ្យនៅក្នុងការកាត់សេចក្តីរវាងមនុស្សទាំងអស់។
បញ្ជាក់ពីការធ្វើអន្តរាគមន៍(សាហ្វាអាត់)របស់ណាពី ﷺ ដោយយោងតាមប្រសាសន៍របស់លោកថា៖ “រូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
ការអន្តរាគមន៍របស់លោក ﷺ គឺសម្រាប់អ្នកប្រព្រឹត្តបាបកម្មធំនៃប្រជាជាតិរបស់លោកដើម្បីកុំឲ្យគេបញ្ចូលពួកគេទៅក្នុងឋាននរក ឬប្រសិនបើចូលនរកហើយ ឱ្យគេបញ្ចេញពួកគេពីឋាននរកវិញ ឬឱ្យពួកគេបានចូលឋានសួគ៌ដោយគ្មានការជំនុំជម្រះ ឬលើកឋានៈនៅក្នុងឋានសួគ៌សម្រាប់អ្នកដែលបានចូលឋានសួគ៌។
អាត់តៃពី បាននិយាយថា៖ ចាប់ពីដើមពាក្យនៅក្នុងអាហ្សានរហូតដល់ប្រយោគ “محمدًا رسول الله” (មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ) គឺជាការអំពាវនាវដ៏ពេញលេញ។ ហើយប្រយោគ៖ “حي على الصلاة حي على الفلاح”(តស់នាំគ្នាមកសឡាត! តស់នាំគ្នាមកកាន់ភាពជោគជ័យ) គឺសឡាតដែលគេប្រតិបត្តិ ដូចក្នុងបន្ទូលរបស់អល់ឡោះ៖ “ពួកគេអនុវត្តការសឡាត”។ ការសឡាត ក៏អាចមានន័យថា ជាទូអា និងអាល់កអ៊ីម៉ាះ អាចមានន័យថា បន្ត ព្រោះពាក្យ អាល់កអ៊ីម៉ាះ អាឡាសៃអ៍ មានន័យថា បន្តធ្វើអ្វីមួយជាប្រចាំ។ ដូច្នេះពាក្យ "វ៉ាស់សឡាទុលកអ៊ីម៉ាះ" គឺជាការពន្យល់អំពីការអំពាវនាវដ៏ពេញលេញ។ ក៏អាចមានន័យថា ការសឡាតដែលកំពុងត្រូវបានអំពាវនាវពេលនោះ ហើយនេះគឺជាអត្ថន័យដែលច្បាស់ជាង។
អាល់មូហាល់ឡឹប បាននិយាយថា៖ ក្នុងហាទីស្ហនេះ គឺជំរុញឱ្យបួងសួងនៅក្នុងពេលវេលាសឡាត ព្រោះវាជាពេលវេលាដែលសង្ឃឹមថា នឹងទទួលបានការឆ្លើយតប។