“سبحان الله (អល់ឡោះមហាស្អាតស្អំ)! ពិតប្រាកដណាស់ អ្នកមានជំនឿ គឺមិនកខ្វក់(ណាជិស)ឡើយ”។

“سبحان الله (អល់ឡោះមហាស្អាតស្អំ)! ពិតប្រាកដណាស់ អ្នកមានជំនឿ គឺមិនកខ្វក់(ណាជិស)ឡើយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានជួបគាត់នៅឯផ្លូវមួយក្នុងចំណោមផ្លូវម៉ាទីណះ ខណៈដែលគាត់មានជូនុប។ ហើយគាត់បាននិយាយថា៖ "ខ្ញុំបានចាកចេញពីលោក ដើម្បីទៅងូតទឹក ហើយណាពីក៏បាត់លោករកមិនឃើញ។ នៅពេលដែលគាត់បានត្រឡប់មកវិញ លោកបានសួរថា៖ “ឱអាពូហ៊ូរ៉យរ៉ោះ! មុនហ្នឹង តើអ្នកនៅឯណា”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! លោកបានជួបខ្ញុំក្នុងខណៈពេលដែលខ្ញុំមានជូនុប។ ហេតុនេះ ខ្ញុំមិនពេញចិត្តនឹងអង្គុយជាមួយលោកឡើយ លុះត្រាតែខ្ញុំងូតទឹករួចសិន។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “سبحان الله (អល់ឡោះមហាស្អាតស្អំ)! ពិតប្រាកដណាស់ អ្នកមានជំនឿ គឺមិនកខ្វក់(ណាជិស)ឡើយ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានជួបនឹងអាពូហ៊ូរ៉យរ៉ោះ رضي الله عنه នៅឯផ្លូវមួយក្នុងក្រុងម៉ាទីណះក្នុងពេលដែលអាពូហ៊ូរ៉យរ៉ោះមានជូនុប។ ហើយក្នុងចំណោមការលើកតម្កើងរបស់អាពូហ៊ូរ៉យរ៉ោះចំពោះណាពី ﷺ គឺគាត់មិនពេញចិត្តក្នុងការអង្គុយ និងនិយាយគ្នាជាមួយនឹងលោកក្នុងពេលដែលគាត់ស្ថិតក្នុងស្ថានភាពបែបនេះឡើយ ដោយគាត់គិតថា ខ្លួនប្រាណគាត់កខ្វក់។ ពេលនោះ គាត់បានចេញពីណាពីទៅដោយស្ងាត់ៗ ហើយងូតទឹក។ ក្រោយមក គាត់ក៏បានត្រឡប់មកវិញ ហើយអង្គុយចុះ។ ពេលនោះ ណាពី ﷺ ក៏បានសួរគាត់ថា តើគាត់ទៅណា? អាពូហ៊ូរ៉យរ៉ោះក៏បានប្រាប់ណាពី ﷺ ពីស្ថានភាពរបស់គាត់ ហើយថាគាត់មិនពេញចិត្តនឹងអង្គុយជាមួយលោកក្នុងពេលដែលគាត់មានភាពកខ្វក់ដោយសារការមានជូនុបនោះឡើយ។ ណាពី ﷺ ក៏មានការភ្ញាក់ផ្អើល ហើយលោកក៏បានមានប្រសាសន៍ទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមានជំនឿ គឺមានភាពជ្រះស្អាត ហើយរូបគេគ្មានភាពកខ្វក់(ណាជីស)អ្វីឡើយគ្រប់ស្ថានភាពទាំងអស់ មិនថាពេលនៅរស់ ឬពេលស្លាប់នោះឡើយ។

فوائد الحديث

ការមានជូនុប គឺរារាំងពីការប្រតិបត្តិសឡាត ការប៉ះឬកាន់គម្ពីរគួរអាន និងការស្ថិតនៅក្នុងម៉ាស្ជិត តែវាមិនរារាំងពីការអង្គុយ និងនិយាយគ្នាជាមួយនឹងអ្នកមូសី្លមឡើយ ហើយជូនុបនោះក៏មិនធ្វើឲ្យគេក្លាយជាកខ្វក់នោះដែរ។

បញ្ជាក់ពីភាពជ្រះស្អាតនៃអ្នកមានជំនឿ មិនថាពេលនៅរស់ ឬពេលស្លាប់។

លើកតម្កើងអ្នកមានគុណសម្បត្តិ អ្នកចេះដឹង និងមនុស្សល្អ ហើយត្រូវអង្គុយជាមួយពួកគេក្នុងសភាពដែលល្អដោយការគួរសម។

បង្គាប់ប្រើចំពោះអ្នកនៅក្រោមបង្គាប់ត្រូវសុំការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួននៅចាកចេញ។ ជាការពិតណាស់ ណាពី ﷺ លោកបានបដិសេធចំពោះទង្វើរបស់អាពូហ៊ូរ៉យរ៉ោះដែលបានចាកចេញទៅដោយមិនបានប្រាប់ឲ្យលោកបានដឹង ហើយការសុំការអនុញ្ញាតនេះ គឺជាសុជីវធម៌ដ៏ល្អមួយ។

សូត្រថា៖ “سبحان الله (អល់ឡោះមហាស្អាតស្អំ) នៅពេលដែលមានការភ្ញាក់ផ្អើល។

អនុញ្ញាតឲ្យមនុស្សនិយាយពីខ្លួនឯងចំពោះប្រការដែលគេមានការខ្មាសអៀន ដើម្បីផលប្រយោជន៍។

អ្នកគ្មានជំនឿ គឺមានភាពកខ្វក់។ ប៉ុន្តែភាពកខ្វក់របស់គេនោះ គឺជាភាពកខ្វក់អរូបី ព្រោះតែគោលជំនឿរបស់ពួកគេមានភាពកខ្វក់។

អាន់ណាវ៉ាវី បាននិយាយថា៖ ក្នុងចំណោមសុជីវធម៌ដែលមានក្នុងហាទីស្ហនេះផងដែរគឺ នៅពេលដែលអ្នកចេះដឹងបានឃើញអ្នកដែលដើរតាមខ្លួនធ្វើរឿងអ្វីមួយដែលខ្លួនបារម្ភខ្លាចបុគ្គលនោះធ្វើខុស គឺត្រូវសួរបុគ្គលនោះពីទង្វើដែលគេបានធ្វើ ហើយត្រូវប្រាប់ពីប្រការដែលត្រឹមត្រូវដល់បុគ្គលនោះ ព្រមទាំងបញ្ជាក់ពីក្បួនច្បាប់របស់វាដល់បុគ្គលនោះផងដែរ។ អល់ឡោះជាម្ចាស់មហាដឹងបំផុត។

التصنيفات

Removing Impurities, Ritual Bath