“ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។…

“ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ប្រចណ្ឌ ខឹងសម្បា និងស្អប់ ដូចដែលអ្នកមានជំនឿចេះប្រចណ្ឌ ខឹងសម្បា និងចេះស្អប់ដូច្នោះដែរ។ ហើយមូលហេតុនៃការប្រចណ្ឌរបស់អល់ឡោះជាម្ចាស់នោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវទង្វើអបាយមុខផ្សេងៗដែលទ្រង់បានហាមឃាត់លើរូបគេ ដូចជាការប្រព្រឹត្តអំពើហ្ស៊ីណា លីវ៉ត(ស្រឡាញ់ភេទដូចគ្នា) លួចឆក់ ផឹកស្រា និងអំពើអាក្រក់ផ្សេងៗទៀត។

فوائد الحديث

ព្រមានពីការខឹងសម្បារបស់អល់ឡោះជាម្ចាស់ និងទណ្ឌកម្មរបស់ទ្រង់ ប្រសិនបើរូបគេបំពានលើបម្រាមទាំងឡាយរបស់ទ្រង់។

التصنيفات

Oneness of Allah's Names and Attributes