إعدادات العرض
“ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន
“ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកជួយបងប្អូនរបស់អ្នកដែលជាអ្នកបំពាន ឬជាអ្នកត្រូវគេបំពាន។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំអាចជួយគាត់បានប្រសិនបើគាត់ត្រូវបានគេបំពាន។ ចុះបើគាត់ជាអ្នកដែលបំពានគេវិញ តើឲ្យខ្ញុំជួយគាត់យ៉ាងដូចមេ្ដច? លោកបានឆ្លើយថា៖ “គឺអ្នកត្រូវរារាំង ឬហាមឃាត់គាត់ពីការបំពាន។ នោះហើយជាការជួយគាត់នោះ”។
[صحيح] [رواه البخاري]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Tiếng Việt Magyar ქართული Kiswahili සිංහල Română অসমীয়া ไทย Português मराठी دری አማርኛالشرح
ណាពី ﷺ លោកបង្គាប់ប្រើជនមូស្លីមឲ្យជួយដល់បងប្អូនមូស្លីមរបស់ខ្លួន ទោះជាជននោះជាអ្នកបំពានលើគេ ឬជាអ្នកត្រូវគេបំពានក៏ដោយ។ ពេលនោះ មានបុរសម្នាក់បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំអាចជួយគាត់បានប្រសិនបើគាត់ត្រូវបានគេបំពានដោយការរំដោះអំពើនោះចេញពីគាត់។ ចុះបើគាត់ជាអ្នកដែលបំពានលើគេវិញ តើលោកឲ្យខ្ញុំជួយគាត់យ៉ាងដូចមេ្ដចទៅ? លោកបានឆ្លើយថា៖ គឺអ្នកត្រូវរារាំង ទប់ស្កាត់ ឬហាមឃាត់គាត់ពីការបំពានទៅលើអ្នកដទៃ។ នោះហើយជាការជួយគាត់ឲ្យយកឈ្នះលើស្ហៃតនរបស់គាត់ និងតណ្ហារបស់គាត់ដែលប្រើឲ្យធ្វើអំពើអាក្រក់នោះ។فوائد الحديث
បញ្ជាក់ពីសិទ្ធិមួយក្នុងចំណោមសិទ្ធិនៃភាពជាបងប្អូនរបស់អ្នកឥស្លាម។
ត្រូវទប់ស្កាត់ និងរារាំងអ្នកបំពានពីការរំលោភបំពានលើអ្នកដទៃ។
ភាពផ្ទុយគ្នារវាងសាសនាឥស្លាម និងការយល់ឃើញរបស់មនុស្សនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ខណៈដែលពួកគេជួយគ្នាទៅវិញទៅមក មិនថាពួកគេជាអ្នកត្រូវគេបំពាន ឬជាអ្នកបំពានលើគេនោះឡើយ។
التصنيفات
Muslim Society