“តើពួកអ្នកមិនមានអាហារ និងភេសជ្ជៈដូចដែលពួកអ្នកចង់បានមែនទេ? ជាការពិតណាស់ ខ្ញុំពិតជាបានឃើញណាពីរបស់ពួកអ្នក…

“តើពួកអ្នកមិនមានអាហារ និងភេសជ្ជៈដូចដែលពួកអ្នកចង់បានមែនទេ? ជាការពិតណាស់ ខ្ញុំពិតជាបានឃើញណាពីរបស់ពួកអ្នក ﷺ ខណៈដែលលោកសូម្បីតែផ្លែល្មើអន់ដើម្បីអាចបំពេញក្រពះបានគ្រប់គ្រាន់ក៏គ្មានដែរ”។

អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ “តើពួកអ្នកមិនមានអាហារ និងភេសជ្ជៈដូចដែលពួកអ្នកចង់បានមែនទេ? ជាការពិតណាស់ ខ្ញុំពិតជាបានឃើញណាពីរបស់ពួកអ្នក ﷺ ខណៈដែលលោកសូម្បីតែផ្លែល្មើអន់ដើម្បីអាចបំពេញក្រពះបានគ្រប់គ្រាន់ក៏គ្មានដែរ”។

[صحيح] [رواه مسلم]

الشرح

អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បានរំលឹកដល់មនុស្សលោកអំពីឧបការគុណនានាដែលពួកគេមាន ខណៈដែលពួកគេមានអាហារ និងភេសជ្ជៈក្នុងកម្រិតដែលពួកគេចង់បាន។ ក្រោយមក គាត់បានប្រាប់ពីស្ថានភាពរបស់ណាពី ﷺ ខណៈដែលរូបលោក សូម្បីតែផ្លែល្មើអន់ដែលអាចបំពេញក្រពះពីភាពស្រេកឃ្លានក៏លោកគ្មានដែរ។

فوائد الحديث

បញ្ជាក់ពីស្ថានភាពនៃការលះបង់លោកិយរបស់ណាពី ﷺ។

ជំរុញឲ្យមនុស្សលះបង់លោកិយ កាត់បន្ថយការចង់បានចំពោះវា និងយកគំរូតាមណាពី ﷺ។

រំលឹកដល់មនុស្សពីឧបការគុណទាំងឡាយដែលពួកគេមាន និងជំរុញពួកគេឲ្យដឹងគុណអល់ឡោះចំពោះឧបការគុណទាំងនោះ។

التصنيفات

Condemning Love of the World