إعدادات العرض
ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖…
ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖ រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន? គាត់បានឆ្លើយថា៖ “ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់”។
អំពី ហ្សេទ ពិន សាពីត رضي الله عنه បាននិយាយថា៖ ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖ រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន? គាត់បានឆ្លើយថា៖ “ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់”។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français Tiếng Việt සිංහල Hausa Português Kurdî Русский Kiswahili অসমীয়া ગુજરાતી Nederlands മലയാളം Română Magyar ქართული Moore ಕನ್ನಡ Svenska Oromoo Македонски ไทย Українська తెలుగు پښتو मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolofالشرح
សហាហ្ពាត់មួយចំនួនបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាតស៊ូពុស។ អាណាស បានសួរ ហ្សេទ ពិន សាពីត رضي الله عنه ថា៖ តើរវាងការអាហ្សាន និងការទទួលទានបាយបួសរួចរាល់ មានរយៈពេលប៉ុន្មាន? ពេលនោះ ហ្សេទ رضي الله عنه បានឆ្លើយថា៖ ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់ ដែលជាអាយ៉ាត់មធ្យម មិនវែងពេក មិនខ្លីពេក និងមិនសូត្រលឿនពេក ហើយក៏មិនសូត្រយឺតពេកដែរ។فوائد الحديث
ឧត្តមភាពនៃការពន្យារពេលហូបបាយបួសរហូតដល់ជិតហា្វជើរះ(អាហ្សានស៊ូពុស) ព្រោះវាផ្តល់នូវប្រយោជន៍ជាច្រើនដល់រាងកាយ និងផ្តល់ថាមពលកាន់តែច្រើនសម្រាប់ថ្ងៃនោះ។
បញ្ជាក់ពីការយកចិត្តទុកដាក់របស់សហាហ្ពាត់ رضي الله عنهم ក្នុងការជួបជុំជាមួយណាពី ﷺ ដើម្បីរៀនសូត្រពីលោក។
ទំនាក់ទំនងល្អរបស់ណាពី ﷺ ជាមួយនឹងបណ្តាសហាហ្ពាត់របស់លោក ដោយលោកទទួលទានអាហារជាមួយពួកគេ។
ពេលវេលាដែលត្រូវឈប់បរិភោគនិងផឹក គឺនៅពេលដែលហ្វាជើររះ(អាហ្សានស៊ូពុស)។
ពាក្យថា៖ “រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន?” គឺមានន័យថារវាងការទទួលទានបាយបួស និងការអ៊ីក៏ម៉ះ ដោយយោងលើពាក្យពេចន៍នៅក្នុងហាទីស្ហមួយផ្សេងថា៖ “តើរវាងពេលដែលគាត់ទាំងពីរទទួលទានបាយបួសរួចរាល់ និងពេលដែលគាត់ទាំងពីរចាប់ផ្តើមសឡាតនោះ មានរយៈពេលប៉ុន្មាន”? ហើយហាទីស្ហទាំងឡាយ គឺបកស្រាយគ្នាទៅវិញទៅមក។
អាល់មូហាល់ឡឹប បាននិយាយថា៖ ហាទីស្ហនេះ គឺបង្ហាញពីការវាស់វែងពេលវេលាដោយសកម្មភាពរាងកាយ។ នេះជារបៀបដែលជនជាតិអារ៉ាប់ប្រើដើម្បីវាស់ពេលវេលាដោយសកម្មភាពការងារ ដូចជាពួកគេនិយាយថា៖ រយៈពេលបូតយកទឹកដោះចៀម ឬរយៈពេលសម្លាប់អូដ្ឋ។ ដូច្នេះហើយបានជា ហ្សេទ ពិន សាពីត رضي الله عنه បានផ្លាស់ប្តូរការវាស់ពេលវេលានោះដោយការសូត្រគម្ពីរគួរអាន ដើម្បីបង្ហាញថាពេលវេលានោះ គឺជាពេលនៃការគោរពសក្ការៈតាមរយៈការសូត្រគម្ពីរគួរអាន។ ប្រសិនបើពួកគេវាស់ពេលវេលាដោយមិនប្រើសកម្មភាពទេ នោះគាត់នឹងនិយាយថា៖ រយៈពេលមួយដឺក្រេ ឬ មួយភាគបីមួយម៉ោង(២០នាទី)ជាដើម។
អ៊ិពនូ អាពី ជុមរ៉ោះ បាននិយាយថា៖ ណាពី ﷺ លោកតែងពិនិត្យមើលអ្វីដែលងាយស្រួលបំផុតសម្រាប់ប្រជាជាតិរបស់លោក ហើយលោកធ្វើប្រការនោះ ពីព្រោះប្រសិនបើលោកមិនទទួលទានអាហារបួសទេនោះ ពួកគេប្រាកដជាធ្វើតាមលោកជាមិនខាន ហើយវាអាចពិបាកសម្រាប់ពួកគេខ្លះ។ ហើយប្រសិនបើលោកទទួលទានអាហារបួសនៅពាក់កណ្តាលអធ្រាត្រ វាក៏អាចពិបាកសម្រាប់អ្នកដែលគេងលង់លក់ផងដែរ ដែលអាចនាំឱ្យពួកគេខកខានមិនបានសឡាតស៊ូពុស ឬត្រូវប្រឹងជម្នះនឹងការងងុយគេង។
التصنيفات
Recommended Acts of Fasting