“ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។

“ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញហ្វូងមនុស្សនៅជុំគ្នា ហើយមានបុរសម្នាក់មានគេបាំងជាម្លប់ឲ្យ។ លោកបានសួរថា៖ “តើអ្វីនេះ?” ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកបួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក”។

[صحيح] [متفق عليه]

الشرح

នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ បានឃើញមនុស្សមួយក្រុមប្រមូលផ្តុំគ្នាជុំវិញបុរសម្នាក់ ហើយបុរសនោះត្រូវបានគេបាំងជាម្លប់ឲ្យដោយសារតែអាកាសធាតុក្តៅ និងស្រេកទឹកខ្លាំង។ លោកបានសួរថា៖ តើបុរសនេះកើតអី? ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកដែលកាន់អំណត់បួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ។ ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក។

فوائد الحديث

បញ្ជាក់ពីភាពងាយស្រួលនៃច្បាប់បញ្ញត្តិឥស្លាម។

អនុញ្ញាតឲ្យបួសនៅក្នុងពេលធ្វើដំណើរ ហើយក៏អនុញ្ញាតឲ្យផ្អាកបួសដោយទទួលយកការអនុគ្រោះពីច្បាប់ផងដែរ។

មិនគប្បីបួសក្នុងពេលធ្វើដំណើរឡើយប្រសិនបើការបួសនោះបង្កការលំបាកដល់ខ្លួន។ តែប្រសិនបើឈានដល់កម្រិតដែលអាចបង្កគ្រោះថ្នាក់ គឺត្រូវបានហាមឃាត់មិនឲ្យបួសតែម្តង។

អាន់ណាវ៉ាវី បាននិយាយថា៖ “ពុំមែនជាទង្វើល្អឡើយ ការដែលពួកអ្នកបួសក្នុងពេលធ្វើដំណើរ” អត្ថន័យរបស់វា គឺសំដៅថា ប្រសិនបើការបួសនោះបង្កការលំបាកដល់ពួកអ្នក ហើយពួកអ្នកខ្លាចមានគ្រោះថ្នាក់ ព្រោះថាឃ្លានៃហាទីស្ហបង្ហាញពីការបកស្រាយបែបនេះ។

បង្ហាញពីការយកចិត្តទុកដាក់របស់ណាពី ﷺ ចំពោះសហាហ្ពាត់របស់លោក និងសាកសួរពីសុខទុក្ខរបស់ពួកគេ។

التصنيفات

Fasting of People with Excuses