إعدادات العرض
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ សូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ”…
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ សូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ” គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបន្អោនខ្នង(ចុះទៅស៊ូជោត)ឡើយ រហូតទាល់តែណាពី ﷺ ចុះទៅស៊ូជោតជាមុនសិន។ បន្ទាប់មក ទើបពួកយើងចុះទៅស៊ូជោតបន្ទាប់ពីលោក។
អំពី អាប់ទុលឡោះ ពិន យ៉ាហ្ស៊ីទ អាល់ខត់មី បាននិយាយថា៖ អាល់ហ្ពារ៉ក បាននិយាយប្រាប់ខ្ញុំ ខណៈដែលគាត់មិនមែនជាមនុស្សកុហកនោះឡើយថា៖ នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ សូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ” គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបន្អោនខ្នង(ចុះទៅស៊ូជោត)ឡើយ រហូតទាល់តែណាពី ﷺ ចុះទៅស៊ូជោតជាមុនសិន។ បន្ទាប់មក ទើបពួកយើងចុះទៅស៊ូជោតបន្ទាប់ពីលោក។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Português Kurdî دری Македонски Magyar ქართული ไทย অসমীয়া Nederlands ਪੰਜਾਬੀ Kiswahili ગુજરાતીالشرح
អាល់ហ្ពារ៉ក ពិន អាហ្ស៊ិប ដែលជាមនុស្សទៀងត្រង់ម្នាក់បានប្រាប់ថា កាលណាណាពី ﷺ ងើបក្បាលពីរូកុ ហើយសូត្រថា៖ “سَمِعَ اللَّهُ لِمَنْ حَمِدَهُ” អ្នកដែលនៅពីក្រោយលោក គឺនៅបន្តឈរដោយគ្មាននរណាម្នាក់លំឱនកាយចុះទៅស៊ូជោតឡើយ រហូតទាល់តែណាពី ﷺ ដាក់ថ្ងាសរបស់លោកដល់ដីសិន។ បន្ទាប់មក ទើបពួកគេលំឱនកាយចុះទៅស៊ូជោតតាមលោក។فوائد الحديث
បញ្ជាក់ពីលក្ខណៈនៃការធ្វើតាមរ៉ស៊ូលុលឡោះ ﷺ របស់បណ្តាសហាហ្ពាត់ក្នុងពេលសឡាត។ ពិតណាស់ ពួកគេមិនផ្លាស់ប្តូរឥរិយាបថពីឈរទៅស៊ូជោតឡើយ រហូតទាល់តែរ៉ស៊ូលុលឡោះ ﷺ បានស៊ូជោត(ដាក់ក្បាលដល់ដី)។
អ៊ិពនូ ទើគីគុលអ៊ីទ បាននិយាយថា៖ នេះជាភស្តុតាងបង្ហាញពីការមានលំនឹង(តម៉ាក់នីណះ)យ៉ាងយូររបស់ណាពី ﷺ។
ស្ថានភាពរបស់ម៉ាក់មុមជាមួយនឹងអ៊ីម៉ាំមានបួនករណី៖ ១. ប្រជែងនឹងអ៊ីម៉ាំ៖ ពោលគឺចាប់ផ្តើមធ្វើអ្វីមួយមុនអ៊ីម៉ាំរបស់ខ្លួនដោយម៉ាក់មុមនោះផ្លាស់ប្តូរទៅកាន់រូកុនបន្ទាប់មុននឹងអ៊ីម៉ាំទៅដល់។ ឧទាហរណ៍ដូចជា ម៉ាក់មុមនោះរូកុមុននឹងអ៊ីម៉ាំរូកុ ឬក៏ស៊ូជោតមុននឹងអ៊ីម៉ាំបានស៊ូជោត។ ករណីនេះគឺត្រូវបានហាមឃាត់(ហារ៉ាំ)។ ប្រសិនបើម៉ាក់មុមនោះមានចេតនាប្រជែងនឹងអ៊ីម៉ាំទាំងដែលខ្លួនដឹងថា ការធ្វើដូចនេះត្រូវបានហាមឃាត់ ការសឡាតរបស់គេនឹងត្រូវខូច(ចាត់ទុកជាមោឃៈ) ទោះបីជាគេបានធ្វើរូកុននោះមុនអ៊ីម៉ាំ ឬប្រជែងគ្នាជាមួយអ៊ីម៉ាំក៏ដោយ។ ប្រសិនបើការធ្វើដូច្នោះកើតឡើងក្នុងពេលតឹកពៀរ៉តុលអៀហរ៉ម សឡាតនោះមិនត្រឹមត្រូវឡើយ ចាំបាច់លើគេត្រូវសឡាតសាថ្មីឡើងវិញ។ ២. ធ្វើព្រមគ្នានឹងអ៊ីម៉ាំ៖ ពោលគឺគេធ្វើកាយវិការផ្សេងៗស្មើគ្នា ព្រមគ្នានឹងអ៊ីម៉ាំ រូកុព្រមគ្នានឹងអ៊ីម៉ាំរូកុ ស៊ូជោតព្រមគ្នានឹងអ៊ីម៉ាំស៊ូជោត និងក្រោកឈរឡើងព្រមគ្នានឹងអ៊ីម៉ាំក្រោកឈរ។ កម្រិតទាបបំផុតនៃការធ្វើបែបនេះ គឺមិនល្អ(ម៉ាក្រុះ) ហើយភស្តុតាងច្បាស់ៗជាច្រើនបញ្ជាក់ថា វាក៏ជាប្រការដែលគេហាមឃាត់(ហារ៉ាំ)ដែរ។ បើកាលណាម៉ាក់មុមធ្វើព្រមគ្នានឹងអ៊ីម៉ាំក្នុងពេលតឹកពៀរ៉តុលអៀហរ៉ម សឡាតនោះមិនត្រឹមត្រូវឡើយ ចាំបាច់លើគេត្រូវសឡាតសាថ្មីឡើងវិញ។ ៣. ធ្វើជាបន្តបន្ទាប់តាមអ៊ីម៉ាំ៖ ពោលគឺគេធ្វើកាយវិការណាមួយនៃសឡាតជាបន្តបន្ទាប់តាមអ៊ីម៉ាំរបស់ខ្លួនដោយមិនពន្យារពេលឡើយ។ នេះជាអ្វីដែលគេបង្គាប់ប្រើ ហើយក៏ស្របនឹងស៊ុណ្ណះផងដែរ។ ៤. យឺតយូរក្នុងការធ្វើតាមអ៊ីម៉ាំ៖ ពោលគឺគេយឺតយូរក្នុងការធ្វើតាមអ៊ីម៉ាំរបស់ខ្លួនដែលធ្វើឲ្យគេចេញផុតពីការធ្វើតាមអ៊ីម៉ាំ ដូចជា អ៊ីម៉ាំបានរូកុ តែម៉ាក់មុមនៅបន្តឈរនៅឡើយ រហូតទាល់តែអ៊ីម៉ាំជិតងើបពីរូកុវិញ។ ការធ្វើដូចនេះ គឺផ្ទុយពីអ្វីដែលច្បាប់បង្គាប់ប្រើ ហើយវាក៏ត្រូវបានហាមឃាត់(ហារ៉ាំ)ផងដែរ លើកលែងតែអ្នកដែលមានឧបសគ្គ ដូចជាអ្នកជំងឺ និងមនុស្សចាស់ជាដើម។
