إعدادات العرض
ពិតណាស់ណាពី ﷺ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេសយេមែន លោកបានប្រើគាត់ឲ្យដកហ្សាកាត់នៅរៀងរាល់គោសាមសិបក្បាល…
ពិតណាស់ណាពី ﷺ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេសយេមែន លោកបានប្រើគាត់ឲ្យដកហ្សាកាត់នៅរៀងរាល់គោសាមសិបក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោលមួយក្បាល ឬគោញីមួយក្បាលដែលមានអាយុមួយឆ្នាំ និងរៀងរាល់សែសិបក្បាល គឺត្រូវដកហ្សាកាត់គោញីមួយក្បាលដែលមានអាយុពីរឆ្នាំ។
អំពី មូអាស رضي الله عنه ពិតណាស់ណាពី ﷺ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេសយេមែន លោកបានប្រើគាត់ឲ្យដកហ្សាកាត់នៅរៀងរាល់គោសាមសិបក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោលមួយក្បាល ឬគោញីមួយក្បាលដែលមានអាយុមួយឆ្នាំ និងរៀងរាល់សែសិបក្បាល គឺត្រូវដកហ្សាកាត់គោញីមួយក្បាលដែលមានអាយុពីរឆ្នាំ។ ហើយត្រូវយកពន្ធ(ជីហ្សយ៉ះ)មួយទីណើរពីរាល់អ្នកដែលគ្រប់អាយុ ឬយកជាអាវម៉ាអាហ្វីរីដែលមានតម្លៃស្មើនឹងមួយទីណើរ ដែលជាសម្លៀកបំពាក់អ្នកស្រុកយេមែន។
الترجمة
العربية Bosanski English فارسی Français Русский हिन्दी 中文 Bahasa Indonesia اردو Kurdî Português دری Македонски Tiếng Việt Magyar ქართული বাংলা ไทย অসমীয়া Hausa Nederlands ਪੰਜਾਬੀ Kiswahili ગુજરાતી Tagalogالشرح
ណាពី ﷺ បានបញ្ជូនមូអាស ពិន ជើហ្ពាល់ رضي الله عنه ទៅកាន់ប្រទេសយេមែនដើម្បីបង្រៀនមនុស្ស និងអំពាវនាវពួកគេ។ ក្នុងចំណោមបទបញ្ជាដែលណាពី ﷺ បានបង្គាប់ប្រើគាត់នោះ គឺលោកបានបង្គាប់ប្រើគាត់ឲ្យដកហ្សាកាត់ពីអ្នកមូស្លីមនៅរៀងរាល់គោសាមសិបក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោលមួយក្បាល ឬគោញីមួយក្បាលដែលមានអាយុមួយឆ្នាំ និងរៀងរាល់គោសែសិបក្បាល គឺត្រូវដកហ្សាកាត់គោញីមួយក្បាលដែលមានអាយុពីរឆ្នាំ។ ហើយត្រូវយកពន្ធ(ជីហ្សយ៉ះ)ពីពួកអះលីគីតាបនៃពួកយូដា និងពួកគ្រឹស្ទានមួយទីណើរពីរាល់បុរសគ្រប់រូបដែលគ្រប់អាយុ ឬយកជាអាវម៉ាអាហ្វីរីដែលមានតម្លៃស្មើនឹងមួយទីណើរ ដែលជាសម្លៀកបំពាក់អ្នកស្រុកយេមែន។فوائد الحديث
ពន្ធ(ជីហ្សយ៉ះ) គឺគេមិនយកពីអ្នកដែលមិនគ្រប់អាយុឡើយ ពីព្រោះលក្ខខណ្ឌអ្នកដែលគេមិនយកពន្ធ គឺអ្នកដែលច្បាប់មិនអនុញ្ញាតឲ្យសម្លាប់នៅពេលដែលចាប់ជាឈ្លើយសឹកបាន ដូចជាកុមារ និងស្ត្រីជាដើម។
បរិមាណនៃការយកពន្ធ គឺអាស្រ័យលើការយល់ឃើញរបស់ថ្នាក់ដឹកនាំ ព្រោះការយកពន្ធ គឺមានលក្ខណៈខុសគ្នាទៅតាមសម័យកាល និងទីកន្លែង អ្នកមាន និងអ្នកក្រ។ ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺណាពី ﷺ លោកបានកំណត់វាចំពោះប្រជាជនយេមែន ដោយលោកបានមានប្រសាសន៍ទៅកាន់មូអាសថា៖ “ហើយចូរអ្នកយកពន្ធមួយទីណើរពីរាល់អ្នកដែលគ្រប់អាយុ” ខណៈដែលអ៊ូមើរ رضي الله عنه បានបន្ថែមបរិមាណពន្ធនេះនៅពេលដែលគាត់បានកំណត់ចំពោះប្រជាជនស្ហាម។
យកចិត្តទុកដាក់ចំពោះការប្រមូលហ្សាកាត់ ហើយត្រូវប្រគល់ភារកិច្ចឲ្យមានអ្នកប្រមូលហ្សកាត់ពីសំណាក់ថ្នាក់ដឹកនាំ។
“التبيع” គឺសំដៅលើសត្វគោដែលមានអាយុមួយឆ្នាំឈានចូលឆ្នាំទីពីរ។ គេឲ្យឈ្មោះវាថា “التبيع” ព្រោះវានៅតាមមេវានៅឡើយ។
ទីណើរ គឺសំដៅលើរូបិយប័ណ្ណមាស។ ចំពោះទីណើរឥស្លាម ១ទីណើរ គឺមានទម្ងន់ ៤.២៥ក្រាមមាស។
التصنيفات
Zakah of Livestock