ប្រសិនបើនរណាម្នាក់មានបំណងប្រព្រឹត្តអំពើអាក្រក់នៅទីនោះ ទោះបីជាគាត់នៅក្នុងទីក្រុងអេដេន(ប្រទេសយេម៉ែន)…

ប្រសិនបើនរណាម្នាក់មានបំណងប្រព្រឹត្តអំពើអាក្រក់នៅទីនោះ ទោះបីជាគាត់នៅក្នុងទីក្រុងអេដេន(ប្រទេសយេម៉ែន) ក៏ដោយ អល់ឡោះប្រាកដជានឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់មកលើគេ។

អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ រទអ បានរៀបរាប់នៅក្នុងហាទីស្ហអំពីណាពី ﷺ ផ្ទាល់ ដែលទាក់ទងនឹងបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖ “وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ” (ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើអាក្រក់ទាំងបំពាននៅទីនោះ(ម៉ាក្កះ) យើងនឹងឱ្យគេភ្លក្សទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន)។ (ជំពូក អាល់ហាជ្ជ៖ ២៥)។ គាត់បាននិយាយថា៖ ប្រសិនបើនរណាម្នាក់មានបំណងប្រព្រឹត្តអំពើអាក្រក់នៅទីនោះ ទោះបីជាគាត់នៅក្នុងទីក្រុងអេដេន(ប្រទេសយេម៉ែន) ក៏ដោយ អល់ឡោះប្រាកដជានឹងដាក់ទណ្ឌកម្មដ៏ឈឺចាប់មកលើគេ។

[صحيح]

الشرح

អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ រទអ បានលើកឡើងពីបន្ទូលរបស់អល់ឡោះជាម្ចាស់ថា៖ “وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ” (ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើអាក្រក់ទាំងបំពាននៅទីនោះ(ម៉ាក្កះ) យើងនឹងឱ្យគេភ្លក្សទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន)។(ជំពូក អាល់ហាជ្ជ៖ ២៥)។ គាត់បាននិយាយថា៖ ប្រសិនបើមាននរណាម្នាក់ដែលមានចេតនាក្នុងចិត្តរបស់គេ ហើយតាំងចិត្តធ្វើអំពើអាក្រក់នៅក្នុងទឹកដីបរិសុទ្ធ(ម៉ាក្កះ) ដែលជាការបំពាននូវអ្វីដែលអល់ឡោះបានហាមប្រាមអ្នកនៅក្នុងទឹកដីនេះ ក្នុងទម្រង់នៃការនិយាយដោយចេតនា ឬឃាតកម្មនោះ វាគឺជាទង្វើដែលអយុត្តិធ៌ម។ ហើយបើទោះបីជាគេតាំងចិត្តថាប្រព្រឹត្តនោះស្ថិតនៅឯក្រុងអេដេននៅឯប្រទេសយេម៉ែនក៏ដោយ ក៏រូបគេសក្តិសមនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បែបនេះពីអល់ឡោះជាម្ចាស់ដែរ ទោះជាគេមិនបានធ្វើក៏ដោយ។ ដូចនេះ គ្រាន់តែតាំងចិត្ត គឺគ្រប់គ្រាន់ហើយនឹងទទួលទណ្ឌកម្មនោះ។

فوائد الحديث

បញ្ជាក់ពីលក្ខណៈពិសេសនៃតំបន់ពិសិដ្ឋម៉ាក្កះ និងការលើកតម្កើងវា។

អាស្សាក់ទី បាននិយាយថា៖ នៅក្នុងអាយ៉ាត់ដ៏ឧត្តុង្គឧត្តមនេះបញ្ជាក់ថា ចាំបាច់ត្រូវគោរពឲ្យតម្លៃតំបន់ពិសិដ្ឋ(តំបន់ហារ៉ម) និងលើកតម្កើងចំពោះវា ព្រមទាំងព្រមានពីការមានបំណងចង់ប្រព្រឹត្តអំពើល្មើស ឬប្រព្រឹត្តអំពើល្មើសនៅទីនោះ។

អាត់ទស់ហាក បាននិយាយថា៖ ជាការពិតណាស់ បុរសម្នាក់ដែលមានបំណងប្រព្រឹត្តអំពើអាក្រក់នៅក្រុងម៉ាក្កះ ទោះបីជារូបគេស្ថិតនៅទីកន្លែងផ្សេងក៏ដោយ គឺគេនឹងកត់ត្រាអំពើបាបចំពោះជននោះ ទោះបីជារូបគេមិនបានប្រព្រឹត្តក៏ដោយ។

التصنيفات

Occasions of Revelation