إعدادات العرض
“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង…
“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
الترجمة
العربية Português دری Македонски Magyar Tiếng Việt ქართული বাংলা Kurdî ไทย অসমীয়া Indonesia Nederlands ਪੰਜਾਬੀ Kiswahili Hausa English ગુજરાતી Tagalog Русский मराठी മലയാളം ಕನ್ನಡ Српски සිංහල Türkçe हिन्दी తెలుగు اردوالشرح
ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលប្រកាន់ខ្ជាប់នូវអត្តសញ្ញាណនៃសាសនាឥស្លាមផ្នែកខាងក្រៅ ដោយរូបគេប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់កាក់ហ្ពះដែលជាគិបឡាត់របស់ពួកយើង និងទទួលទានសត្វដែលពួកយើងបានសម្លាប់ ដោយយល់ថា វាត្រូវបានអនុញ្ញាត ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាព និងកិច្ចព្រៀមព្រៀងពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំបំផ្លាញការធានាសុវត្ថិភាពរបសអល់ឡោះ និងកិច្ចព្រមព្រៀងរបស់ទ្រង់ចំពោះរូបគេ។فوائد الحديث
អ៊ិពនូរ៉ហ្ជប់ បាននិយាយថា៖ ហាទីស្ហនេះជាភស្តុតាងបង្ហាញថា ឈាម(អាយុជីវិត)មិនត្រូវបានទទួលការការពារដោយគ្រាន់តែពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរនោះឡើយ រហូតទាល់តែគេបានបំពេញនូវកាតព្វកិច្ចទាំងឡាយរបស់ពាក្យសក្ខីកម្មទាំងពីរនេះ ហើយកាតព្វកិច្ចដែលសំខាន់ជាងគេបំផុតរបស់ពាក្យទាំងពីរនេះ គឺសឡាត។ ហេតុនេះហើយទើបវាត្រូវបានរំលឹកជាពិសេស។ ហើយនៅក្នុងហាទីស្ហផ្សេងទៀត បន្ថែមពីលើសឡាតនេះដែរ គឺការបរិច្ចាគហ្សាកាត់។
កិច្ចការរបស់មនុស្ស គឺផ្អែកលើផ្នែកខាងក្រៅ(អ្វីដែលរូបគេស្តែងចេញមក) ពុំមែនផ្នែកខាងក្នុង(អ្វីដែលមាននៅក្នុងចិត្ត)នោះឡើយ។ ដូចនេះ ជនណាដែលបង្ហាញចេញមកនូវអត្តសញ្ញាឥស្លាមផ្នែកខាងក្រៅ គឺគេអនុវត្តតាមច្បាប់អ្នកឥស្លាមទៅលើជននោះ លុះត្រាតែមានអ្វីស្តែងចេញពីជននោះដែលបង្ហាញផ្ទុយពីនេះ។
អិពនូរ៉ហ្ជប់ បាននិយាយថា៖ ការលើកឡើងពីការតម្រង់ទិសគិបឡាត់ គឺបង្ហាញថា ចាំបាច់ត្រូវប្រតិបត្តិសឡាតដូចការសឡាតរបស់អ្នកមូស្លីមទាំងឡាយដែលត្រូវបានបង្គាប់ប្រើនៅក្នុងគម្ពីររបស់ពួកគេ(គម្ពីរគួរអាន)ដែលត្រូវបានបញ្ចុះទៅកាន់ណាពីរបស់ពួកគេ ពោលគឺសឡាតតម្រង់ទៅកាន់កាក់ហ្ពះ។ បើពុំនោះទេ អ្នកដែលសឡាតតម្រង់ទៅកាន់ពៃតុលមឹក្កទីស ក្រោយពីច្បាប់នេះត្រូវបាននិរាករណ៍ ដូចជាពួកយូដា ឬតម្រង់ទៅទិសខាងកើត ដូចជាពួកគ្រឹស្ទានជាដើម ជននោះពុំមែនជាអ្នកមូស្លីមឡើយ បើទោះបីជាគេទទួលស្គាល់ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ក៏ដោយ។
ហាទីស្ហនេះជាភស្តុតាងបង្ហាញពីភាពធំធេងនៃការតម្រង់ទៅកាន់គិបឡាត់ចំពោះការសឡាត ពីព្រោះគេមិនបានលើកឡើងពីលក្ខខណ្ឌ(ស្ហារ៉ាត់)ផ្សេងទៀតនៃសឡាតក្រៅពីវានោះឡើយ ដូចជាការជម្រះសម្អាតជាដើម។
អិពនូរ៉ហ្ជប់ បាននិយាយថា៖ ចំពោះការលើកឡើងរបស់លោកទាក់ទងនឹងការទទួលទានសត្វដែលអ្នកមូស្លីមសំឡេះ បង្ហាញថា ចាំបាច់លើរូបគេត្រូវប្រកាន់ខ្ជាប់នឹងច្បាប់បញ្ញត្តិឥស្លាមផ្នែកខាងក្រៅទាំងអស់ ហើយអ្វីដែលធំធេងជាងគេក្នុងចំណោមនោះ គឺការទទួលទានសត្វដែលសំឡេះដោយអ្នកមូស្លីម និងការឯកភាពរបស់ពួកគេចំពោះការសំឡេះសត្វទាំងនោះ។ ដូចនេះ ជនណាដែលបដិសេធនូវរឿងនោះ គេពុំមែនជាអ្នកមូស្លីមឡើយ។
