إعدادات العرض
“បុគ្គលណាសូត្រថា៖…
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង គេនឹងទទួលផលបុណ្យដូចជាការដោះលែងទាសករដប់នាក់ ហើយគេកត់ត្រាឲ្យជននោះនូវទង្វើល្អមួយរយ និងបោសសម្អាតនូវទង្វើអាក្រក់ចំនួនមួយរយ ព្រមទាំងទទួលបាននូវការការពារពីស្ហៃតននៅថ្ងៃនោះ រហូតដល់ល្ងាច។ ហើយគ្មានអ្នកណាម្នាក់អាចមានទង្វើដែលល្អជាងគេនោះទេ លើកលែងតែអ្នកដែលសូត្រលើសនេះ”។
الترجمة
العربية Tiếng Việt Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Hausa English Português मराठी دری አማርኛ বাংলা Kurdîالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ បុគ្គលណាដែលសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ការគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយការកោតសរសើរទាំងឡាយ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ពោលគឺ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់ទាំងចំពោះភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ ភាពជាម្ចាស់ដែលជាអ្នកបង្កើត និងទាំងចំពោះបណ្តានាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។ ការគ្រប់គ្រង និងការចាត់ចែងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយការកោតសរសើរទាំងឡាយ ក៏ជាកម្មសិទ្ធិរបស់ទ្រង់ផងដែរចំពោះអ្វីទាំងអស់ដែលទ្រង់បានបង្កើត និងបានកំណត់។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់ដោយគ្មានអ្នករារាំង និងការពារនោះឡើយ ហើយអ្វីដែលទ្រង់គ្មានចេតនា គឺមិនអាចកើតឡើងជាដាច់ខាត។ ជនណាដែលសូត្រហ្ស៊ីកៀរនេះចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងកត់ត្រាផលបុណ្យឲ្យជននោះនៅឯអល់ឡោះជាម្ចាស់ដូចជាអ្នកដែលបានដោះលែងទាសករចំនួនដប់នាក់ ហើយគេកត់ត្រាឲ្យជននោះចំនួនមួយរយនៃទង្វើល្អនិងឋានៈនៅក្នុងឋានសួគ៌ និងបោសសម្អាតនូវទង្វើអាក្រក់ចំនួនមួយរយពីជននោះផងដែរ ថែមទាំងទទួលបាននូវការការពារពីស្ហៃតន និងការញុះញង់របស់វានៅថ្ងៃនោះ រហូតដល់ថ្ងៃលិចទៀតផង។ ម្យ៉ាងទៀត នៅថ្ងៃបរលោក គ្មានអ្នកណាម្នាក់អាចមានទង្វើល្អជាងជននោះនោះឡើយ លើកលែងតែអ្នកដែលសូត្រលើសនេះប៉ុណ្ណោះ។فوائد الحديث
ឧត្តមភាពនៃកាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះជាម្ចាស់) និងភាពធំធេងនៃផលបុណ្យរបស់វា។
ភាពធំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ខណៈដែលទ្រង់បង្គាប់ប្រើឲ្យពួកគេសូត្រនូវហ្ស៊ីកៀរមួយដែលមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា តែផ្តល់នូវផលបុណ្យដ៏ធំធេង។
ប្រសិនបើគេសូត្រហ្ស៊ីកៀរខាងលើនេះច្រើនជាងមួយរយដងក្នុងមួយថ្ងៃ គឺគេនឹងទទួលបានផលបុណ្យដូចដែលបានលើកឡើងក្នុងហាទីស្ហនេះ ហើយនិងផលបុណ្យបន្ថែមពីលើនោះថែមទៀតនេះព្រោះនេះមិនមែនជាការដាក់កំណត់ដែលត្រូវហាមឃាត់មិនឱ្យខុស ឬលើសពីនេះឡើយ។ ហើយក៏មិនមែនមានន័យថា ការធ្វើលើសនោះ គឺគ្មានផលប្រយោជន៍ ឬធ្វើឱ្យខូចខាតនោះដែរ។
អាន់ណាវ៉ាវី បាននិយាយថា៖ យោងតាមភាពជាក់ស្តែងនៃហាទីស្ហនេះបង្ហាញថា អ្នកដែលសូត្រហ្ស៊ីកៀរនេះចំនួនមួយរយដងក្នុងមួយថ្ងៃ គឺទទួលបាននូវផលបុណ្យដូចដែលមានរំលឹកក្នុងហាទីស្ហនេះ បើទោះជាគេសូត្រជាប់គ្នា(សូត្រមួយរយដង)ក្នុងពេលតែមួយ ឬសូត្រដាច់ៗពីគ្នា ឬខ្លះសូត្រនៅពេលព្រឹក ហើយទុកខ្លះទៀតសូត្រនៅពេលល្ងាចក៏ដោយ។ ក៏ប៉ុន្តែជាការប្រសើរ គឺគប្បីសូត្រជាប់គ្នានៅពេលព្រឹកដើម្បីទទួលបាននូវការការពារពេញមួយថ្ងៃនោះ។