“មិនត្រូវវាយនរណាម្នាក់លើសពីដប់រំពាត់ឡើយ…

“មិនត្រូវវាយនរណាម្នាក់លើសពីដប់រំពាត់ឡើយ លើកលែងតែក្នុងករណីបំពានព្រំដែនច្បាប់ណាមួយក្នុងចំណោមព្រំដែនច្បាប់របស់អល់ឡោះប៉ុណ្ណោះ”។

អំពី អាពូពួរហ្ទះ អាល់អាន់សរី رضي الله عنه ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនត្រូវវាយនរណាម្នាក់លើសពីដប់រំពាត់ឡើយ លើកលែងតែក្នុងករណីបំពានព្រំដែនច្បាប់ណាមួយក្នុងចំណោមព្រំដែនច្បាប់របស់អល់ឡោះប៉ុណ្ណោះ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានហាមឃាត់មិនឲ្យវាយនរណាម្នាក់លើសពីដប់រំពាត់ឡើយ លើកលែងតែក្នុងករណីដែលគេប្រព្រឹត្តអំពើល្មើស។ នេះគឺមិនសំដៅលើបទល្មើសទាំងឡាយដែលច្បាប់ឥស្លាមបានកំណត់នូវទោសទណ្ឌជាក់លាក់ ដូចជាត្រូវវាយនឹងរំពាត់ ឬវាយ ឬទណ្ឌកម្មកំណត់ណាមួយនោះទេ។ តាមពិត អត្ថន័យរបស់វា គឺមិនត្រូវវាយអប់រំលើសពីដប់រំពាត់ទេ ដូចជាការវាយប្រដៅប្រពន្ធ ឬកូនជាដើម។

فوائد الحديث

ព្រំដែនច្បាប់ដែលអល់ឡោះទ្រង់បានបញ្ជា ឬហាមឃាត់ គឺនឹងមានការដាក់ទណ្ឌកម្មដើម្បីរារាំង ដែលត្រូវបានកំណត់ដោយច្បាប់សាសនា ឬស្ថិតក្រោមការវិនិច្ឆ័យរបស់ចៅក្រម ឬអ្នកកាត់ក្តី អាស្រ័យលើអ្វីដែលពួកគេយល់ថាមានផលប្រយោជន៍។

ការដាក់វិន័យអប់រំគួរតែស្រាលត្រឹមកម្រិតនៃការណែនាំ និងការព្រមាន។ មិនគួរវាយលើសពីដប់រំពាត់ទេ ប្រសិនបើចាំបាច់។ ជម្រើសល្អបំផុត គឺការអប់រំដោយមិនប្រើការវាយ តែប្រើការណែនាំ ការបង្រៀន ការផ្តល់ដំបូន្មាន និងការលើកទឹកចិត្ត ព្រោះវាងាយស្រួលក្នុងការទទួលយក និងជំរុញឱ្យមានភាពទន់ភ្លន់ក្នុងការបង្រៀន។ ស្ថានភាពអាចមានភាពខុសគ្នាច្រើន។ ដូច្នេះ ម្នាក់ៗគួរធ្វើអ្វីដែលខ្លួនដឹងច្បាស់ថាវាល្អបំផុត។

التصنيفات

Rulings of Discretionary Punishments