إعدادات العرض
“ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ…
“ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ នោះទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ នោះទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ”។ សាលីម បាននិយាយថា៖ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ឬឆ្កែយាមចម្ការ។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français ئۇيغۇرچە Hausa Português മലയാളം Kurdî Русский Tiếng Việt অসমীয়া Kiswahili Nederlands ગુજરાતી සිංහල Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ Malagasy Македонски Українськаالشرح
ណាពី ﷺ លោកបានព្រមានពីការចិញ្ចឹមឆ្កែ លើកលែងតែមានតម្រូវការសម្រាប់ការប្រមាញ់ ឬការពារសត្វចិញ្ចឹមនិងដំណាំ។ ជនណាដែលចិញ្ចឹមឆ្កែក្រៅពីហេតុផលទាំងនេះ ផលបុណ្យនៃទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ។ គីរ៉ត ជាឈ្មោះខ្នាតដែលមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលដឹង។فوائد الحديث
អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឱ្យចិញ្ចឹមឆ្កែឡើយ លើកលែងក្នុងករណីដែលបានលើកលែង។
ការហាមឃាត់មិនឲ្យចិញ្ចឹមសត្វឆ្កែ គឺដោយសារតែវាមានទុក្ខទោសនិងគ្រោះថ្នាក់ជាច្រើន។ មានភស្តុតាងបញ្ជាក់ពីណាពី ﷺ ថា ជាការពិតណាស់ ម៉ាឡាអ៊ីកាត់មិនចូលផ្ទះដែលមានឆ្កែនៅក្នុងនោះឡើយ។ លើសពីនេះ ឆ្កែមានភាពកខ្វក់កម្រិតធ្ងន់ដែលអាចលាងសម្អាតបានតែតាមរយៈការលាងជាច្រើនដងដោយប្រើទឹកនិងដីប៉ុណ្ណោះ។
التصنيفات
Hunting