إعدادات العرض
“លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
“លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt සිංහල Hausa Kurdî தமிழ் Magyar ქართული Kiswahili Română অসমীয়া ไทย Português Српски मराठी دری አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការរស់នៅក្នុងលោកិយសម្រាប់អ្នកមានជំនឿ គឺប្រៀបដូចជាគុក ត្បិតមានកាតព្វកិច្ច និងច្បាប់បញ្ញត្តិឥស្លាមជាច្រើនដែលគេត្រូវបំពេញ ដូចជាអនុវត្តនូវបទបញ្ជា ហើយបោះបង់នូវបម្រាម។ ប៉ុន្តែនៅពេលដែលគេស្លាប់ទៅ គេនឹងបានសម្រាកពីកាតព្វកិច្ចអស់ទាំងនេះ ហើយគេនឹងវិលទៅកាន់អ្វីដែលអល់ឡោះជាម្ចាស់បានសន្យាសម្រាប់រូបគេនៃបរមសុខជារៀងរហូត។ ចំណែកឯអ្នកគ្មានជំនឿវិញ ការរស់នៅក្នុងលោកិយសម្រាប់ពួកគេប្រៀបដូចជាឋានសួគ៌ ពីព្រោះនៅក្នុងលោកិយនេះ ពួកគេអាចធ្វើអ្វីតាមទំនើងចិត្ត ក៏ដូចជាអ្វីដែលចំណង់តណ្ហារបស់គេបញ្ជា។ ប៉ុន្តែនៅពេលដែលគេស្លាប់ទៅ គេនឹងវិលទៅកាន់អ្វីដែលអល់ឡោះជាម្ចាស់បានសន្យាចំពោះរូបគេនៃទណ្ឌកម្មជារៀងរហូត។فوائد الحديث
អាន់ណាវ៉ាវី បាននិយាយថា៖ អ្នកមានជំនឿគ្រប់រូបត្រូវជាប់ឃុំឃាំង និងត្រូវបានគេរារាំងពីចំណង់តណ្ហាដែលគេហាមឃាត់ និងប្រការដែលគេមិនពេញចិត្ត ត្រូវគេដាក់បន្ទុកឲ្យអនុវត្តការគោរពប្រតិបត្តិដែលមានការលំបាក។ ប៉ុន្តែនៅពេលដែលគេស្លាប់ទៅ គេនឹងបានសម្រាកពីកាតព្វកិច្ចអស់ទាំងនេះ ហើយគេនឹងវិលទៅកាន់អ្វីដែលអល់ឡោះជាម្ចាស់បានសន្យាសម្រាប់រូបគេនៃបរមសុខជារៀងរហូត និងការរីករាយក្នុងចិត្តយ៉ាងពេញទី។ ចំណែកឯអ្នកគ្មានជំនឿវិញ តាមពិតគេអាចទទួលបានប្រការទាំងអស់នេះនៅក្នុងលោកិយដែលតិចតួច ខ្វះខាត និងច្របូកច្របល់របស់វា។ ហើយនៅពេលដែលគេស្លាប់ទៅ គេនឹងវិលទៅកាន់ទណ្ឌកម្មជាអមតៈ និងភាពអពមង្គលដ៏អស់កល្បជានិច្ច។
អាស្ស៊ិនទី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ៖ “ជាគុកសម្រាប់អ្នកមានជំនឿ”បើទោះជាគេរស់នៅក្នុងលោកិយនេះប្រកបដោយឧបការគុណក៏ដោយ ក៏ឋានសួគ៌នៅតែល្អជាង។ “ហើយជាឋានសួគ៌សម្រាប់អ្នកដែលគ្មានជំនឿ”បើទោះជាគេរស់នៅក្នុងលោកិយនេះពោរពេញដោយការលំបាកក៏ដោយ ក៏ឋាននរកនៅតែអាក្រក់ជាង។
បញ្ជាក់ពីភាពគ្មានតម្លៃនៃលោកិយចំពោះអល់ឡោះជាម្ចាស់។
លោកិយជាកន្លែងសាកល្បងសម្រាប់អ្នកដែលមានជំនឿ។
អ្នកគ្មានជំនឿទទួលបានឋានសួគ៌ភ្លាមៗនៅក្នុងលោកិយនេះ។ ហេតុនេះ គេនឹងដាក់ទណ្ឌកម្មលើរូបគេវិញ ដោយរារាំងពីឋានសួគ៌នៅថ្ងៃបរលោក និងបរមសុខនៃឋានសួគ៌។