“ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ…

“ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ លើកលែងតែការរលឹកទៅចំពោះអល់ឡោះ និងអ្វីដែលប្រហាក់ប្រហែលនឹងវា អ្នកចេះដឹង ហើយនិងអ្នករៀនសូត្រ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ លោកិយត្រូវបានគេដាក់បណ្ដាសា ហើយអ្វីៗនៅក្នុងវាក៏ត្រូវគេដាក់បណ្ដាសាដែរ លើកលែងតែការរលឹកទៅចំពោះអល់ឡោះ និងអ្វីដែលប្រហាក់ប្រហែលនឹងវា អ្នកចេះដឹង ហើយនិងអ្នករៀនសូត្រ”។

[حسن] [رواه الترمذي وابن ماجه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ លោកិយ និងអ្វីដែលនៅលើវាត្រូវទទួលនូវការខឹងសម្បា ការស្តីបន្ទោស ការបោះបង់ និងការបណ្តេញចេញឆ្ងាយពីអល់ឡោះជាម្ចាស់។ អ្វីៗដែលនៅក្នុងវាត្រូវបានគេបោះបង់ដោយគេមិនកោតសរសើរឡើយ ក៏ព្រោះតែលោកិយ និងអ្វីដែលនៅក្នុងវាមានភាពមមាញឹកភ្លេចខ្លួនពីអល់ឡោះ និងចាកឆ្ងាយពីទ្រង់ លើកលែងតែការហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះ ហើយនិងអ្វីដែលធ្វើឲ្យខិតជិតទ្រង់ ឬក៏ប្រការផ្សេងទៀត ដែលស្ថិតនៅក្នុងចំណោមប្រការដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត ឬក៏អ្នកដែលមានចំណេះដឹងផ្នែកសាសនាហើយបង្រៀនវាដល់មនុស្ស ឬក៏អ្នកដែលសិក្សារៀនសូត្រចំណេះដឹងនោះប៉ុណ្ណោះ។

فوائد الحديث

គេមិនអនុញ្ញាតឲ្យដាក់បណ្តាសាលោកិយជាទូទៅឡើយ ព្រោះមានហាទីស្ហជាច្រើនដែលហាមឃាត់ពីការធ្វើដូច្នោះ។ ក៏ប៉ុន្តែ គេអនុញ្ញាតឲ្យដាក់បណ្តាសាចំពោះអ្វីដែលធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីអល់ឡោះ និងមមាញឹកភ្លេចខ្លួនពីការគោរពប្រតិបត្តិចំពោះទ្រង់។

រាល់អ្វីទាំងអស់នៅក្នុងលោកិយគ្រាន់តែជាការកម្សាន្ត និងជាល្បែងកម្សាន្តប៉ុណ្ណោះ លើកលែងតែការហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់ ហើយនិងអ្វីដែលជាមូលហេតុ និងជាជំនួយដល់គេលើរឿងនេះ។

បញ្ជាក់ពីឧត្តមភាពនៃចំណេះដឹង អ្នកចេះដឹង និងអ្នកសិក្សារៀនសូត្រ។

អ៊ិពនូតៃមីយ៉ះ បាននិយាយថា៖ "លាភសក្ការៈលោកិយដែលត្រូវបានស្តីបន្ទោសនោះ គឺជារបស់ហារ៉ាមដែលមិនត្រូវបានអនុញ្ញាត ឬរបស់ហាឡាលដែលធ្វើដោយភាពអួតអាង និងហួសព្រំខ្នាត ហើយមានគោលបំណងដើម្បីអួតអាង និងមានមោទនភាពលើខ្លួនឯង។ នោះហើយជាអ្វីដែលមានបញ្ញាញាណស្អប់ខ្ពើម"។

التصنيفات

Condemning Love of the World