إعدادات العرض
“នៅថ្ងៃបរលោក អ្នកមានជំនឿត្រូវបានគេដាក់ឲ្យស្ថិតនៅជិតម្ចាស់របស់គេ ដើម្បីទ្រង់ផ្ដល់ក្ដីករុណាដល់គេ…
“នៅថ្ងៃបរលោក អ្នកមានជំនឿត្រូវបានគេដាក់ឲ្យស្ថិតនៅជិតម្ចាស់របស់គេ ដើម្បីទ្រង់ផ្ដល់ក្ដីករុណាដល់គេ និងឲ្យគេទទួលស្គាល់នូវបាបកម្មទាំងឡាយរបស់ខ្លួន។
អំពី សហ្វវ៉ាន ពិន មួហរីស បាននិយាយថា៖ មានបុរសម្នាក់បានសួរទៅកាន់ អ៊ិពនូអ៊ូមើរ رضي الله عنهما ថា៖ តើអ្នកបានឮរ៉ស៊ូលុលឡោះ ﷺ និយាយអ្វីខ្លះអំពីការសន្ទនាជាសម្ងាត់? គាត់បានឆ្លើយថា៖ ខ្ញុំបានឮលោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក អ្នកមានជំនឿត្រូវបានគេដាក់ឲ្យស្ថិតនៅជិតម្ចាស់របស់គេ ដើម្បីទ្រង់ផ្ដល់ក្ដីករុណាដល់គេ និងឲ្យគេទទួលស្គាល់នូវបាបកម្មទាំងឡាយរបស់ខ្លួន។ ទ្រង់សួរថា៖ តើអ្នកដឹង(បាបកម្មនេះ)ដែរឬទេ? គេឆ្លើយថា៖ បពិត្រព្រះជាម្ចាស់! ខ្ញុំដឹង។ ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងបានបិទបាំងវាឱ្យអ្នកនៅក្នុងលោកិយ ហើយពិតណាស់នៅថ្ងៃនេះ យើងនឹងអភ័យទោសឲ្យអ្នកចំពោះវា។ បន្ទាប់មក គេក៏ផ្ដល់ឲ្យជននោះនូវបញ្ជីកំណត់ត្រាទង្វើល្អរបស់គេ។ ចំណែកឯពួកគ្មានជំនឿនិងពួកពុតត្បុតវិញ គេនឹងប្រកាសអំពីពួកគេនៅចំពោះមុខភាវៈទាំងអស់ថា៖ ពួកទាំងនេះហើយជាពួកដែលបានភូតកុហកទៅលើអល់ឡោះ”។
الترجمة
العربية বাংলা Bosanski English Español فارسی Bahasa Indonesia Tagalog Türkçe اردو 中文 हिन्दी Français Tiếng Việt Hausa Kurdî Kiswahili Português සිංහල Русский Nederlands অসমীয়া ગુજરાતી پښتو മലയാളം नेपाली Magyar ქართული తెలుగు Shqip Македонски Svenska Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ លោកបានប្រាប់អំពីការសន្ទនារវាងអល់ឡោះជាមួយនិងខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿនៅថ្ងៃបរលោក ដោយលោកបានមានប្រសាសន៍ថា៖ នៅថ្ងៃបរលោក អ្នកមានជំនឿត្រូវបានគេដាក់ឲ្យស្ថិតនៅជិតម្ចាស់របស់គេ។ ពេលនោះ ទ្រង់បិទបាំងជននោះពីអ្នកផ្សេងទៀតដែលនៅកន្លែងប្រមូលផ្តុំដើម្បីកុំឱ្យនរណាម្នាក់ដឹងនូវប្រការអាថ៌កំបាំង ឬរឿងសម្ងាត់របស់ជននោះ។ ទ្រង់មានបន្ទូលទៅកាន់ជននោះថា៖ តើអ្នកដឹងពីបាបកម្មនេះ បាបកម្មនោះ... ដែរឬទេ? ដោយទ្រង់ឲ្យជននោះទទួលស្គាល់នូវអំពើបាបដែលខ្លួនបានប្រព្រឹត្តរវាងរូបគេ និងព្រះជាម្ចាស់របស់គេ។ គេក៏ឆ្លើយថា៖ បាទ! យើងខ្ញុំទទួលស្គាល់។ លុះពេលដែលអ្នកមានជំនឿនោះមានការភ័យខ្លាច ទ្រង់មានបន្ទូលទៅកាន់គេថា៖ យើងបានបិទបាំងបាបកម្មទាំងនេះឲ្យអ្នកនៅក្នុងលោកិយ ហើយថ្ងៃនេះយើងនឹងអភ័យទោសឱ្យអ្នកចំពោះបាបកម្មទាំងនោះ។ បន្ទាប់មក គេក៏ផ្ដល់ឲ្យនូវបញ្ជីកំណត់ត្រាទង្វើល្អរបស់ជននោះ។ ចំណែកឯពួកគ្មានជំនឿ និងពួកពុតត្បុត(មូណាហ្វិក)វិញ គេនឹងប្រកាសអំពីពួកគេនៅចំពោះមុខសាក្សីទាំងឡាយថា៖ ពួកទាំងនេះហើយជាពួកដែលបានភូតកុហកទៅលើអល់ឡោះ។ តើពុំមែនទេឬ បណ្តាសារបស់អល់ឡោះ គឺធ្លាក់ទៅលើពួកដែលបំពាន។فوائد الحديث
បញ្ជាក់ពីក្តីសប្បុរសរបស់អល់ឡោះ និងក្តីមេត្តាករុណារបស់អល់ឡោះចំពោះអ្នកមានជំនឿទាំងឡាយ ដោយទ្រង់បិទបាំងប្រការមិនល្អរបស់ពួកគេទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។
ជំរុញឱ្យបិទបាំងកំហុសឆ្គងរបស់អ្នកជំនឿតាមដែលអាចធ្វើទៅបាន។
ទង្វើទាំងអស់របស់ខ្ញុំបម្រើអល់ឡោះត្រូវបានអល់ឡោះជាម្ចាស់ទ្រង់កត់ត្រាទុក។ ហេតុនេះ បុគ្គលណាដែលទទួលបានផលល្អ ចូរឲ្យគេថ្លែងសរសើរអល់ឡោះ។ ចំណែកឯបុគ្គលណាដែលទទួលបានផលអាក្រក់ ចូរកុំឲ្យគេបន្ទោសនរណាក្រៅពីខ្លួនឯង ហើយវាស្ថិតក្រោមចេតនារបស់អល់ឡោះជាម្ចាស់។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហទាំងអស់បានបង្ហាញថា អ្នកមានជំនឿដែលប្រព្រឹត្តអំពើបាប នៅថ្ងៃបរលោកមានពីរប្រភេទ៖ ប្រភេទទីមួយ៖ អ្នកដែលប្រព្រឹត្តអំពើបាប ដែលអំពើបាបនោះ គឺជាអំពើបាបរវាងរូបគេនិងអល់ឡោះជាម្ចាស់។ យោងតាមហាទីស្ហរបស់ អ៊ិពនូអ៊ូមើរ បង្ហាញថា ប្រភេទនេះ មានពីរប្រភេទទៀតគឺ៖ ទីមួយ. អំពើបាបរបស់គេត្រូវបានបិទបាំងនៅក្នុងលោកិយនេះ។ អ្នកទាំងនេះនឹងត្រូវអល់ឡោះបិទបាំងអំពើបាបរបស់គេនៅថ្ងៃបរលោក ដូចដែលបានបញ្ជាក់។ ទីពីរ. អំពើបាបរបស់គេត្រូវបានធ្វើឡើងដោយចំហ។ វាជាករណីដែលផ្ទុយពីការបង្ហាញនៃហាទីស្ហនេះ។ ប្រភេទទីពីរ៖ អ្នកដែលប្រព្រឹត្តអំពើបាប ដែលអំពើបាបនោះ គឺជាអំពើបាបរវាងរូបគេនិងមនុស្សដទៃ។ ពួកគេក៏មានពីរប្រភេទដែរគឺ៖ ទីមួយ. អំពើអាក្រក់របស់គេច្រើនជាងអំពើល្អ។ អ្នកទាំងនេះនឹងចូលឋាននរក។ ក្រោយមក នឹងចេញមកវិញដោយការជួយអន្តរាគមន៍(ស្ហាហ្វាអាត់)។ ទីពីរ៖ អំពើអាក្រក់និងអំពើល្អរបស់ពួកគេស្មើគ្នា។ អ្នកទាំងនេះនឹងមិនចូលឋានសួគ៌ឡើយ រហូតទាល់តែការខ្វះខាតរបស់ពួកគេត្រូវបានដោះស្រាយ។
التصنيفات
Belief in the Last Day