រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ…

រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ហ្វីត្រោះក្រោយខែរ៉មាហ្ទនក្នុងបរិមាណមួយសក(មួយកន្តាំង) ដែលស្មើនឹងបួនមុទ។ មួយមុទ គឺស្មើនឹងមួយកំបង់ដៃនៃបុរសដែលមានមាឌមធ្យម។ លោកបានដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ហ្វីត្រោះចំនួនមួយសក ឬមួយកន្តាំងនៃផ្លែល្មើ ឬស្រូវសាឡីទៅលើជនមូស្លីមគ្រប់រូបទាំងអ្នកដែលមានសេរីភាពនិងទាសករ ទាំងបុរសនិងស្ត្រី ទាំងក្មេងនិងចាស់។ នេះគឺសម្រាប់អ្នកដែលមានអាហារលើសពីតម្រូវការក្នុងមួយថ្ងៃមួយយប់សម្រាប់ខ្លួនឯង និងអ្នកដែលខ្លួនត្រូវចិញ្ចឹម។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគហ្សាកាត់ហ្វីត្រោះនេះមុននឹងមនុស្សទាំងឡាយចេញទៅសឡាតរ៉យ៉ា។

فوائد الحديث

ហ្សាកាត់ហ្វីត្រោះនៃខែរ៉ម៉ាហ្ទន គឺចាំបាច់ត្រូវបរិច្ចាគទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសេរីភាព ទាំងអ្នកដែលជាទាសករ។ អាណាព្យាបាលនិងម្ចាស់ទាសករត្រូវទទួលខុសត្រូវលើការបរិច្ចាគរបស់ពួកគេ។ បុរសត្រូវបរិច្ចាគហ្សាកាត់ហ្វីត្រោះនេះសម្រាប់ខ្លួនឯង កូនៗរបស់ខ្លួន និងអ្នកដែលខ្លួនមានកាតព្វកិច្ចចិញ្ចឹម។

ចំពោះគភ៌ក្នុងផ្ទៃ មិនតម្រូវឲ្យបរិច្ចាគហ្សាកាត់ហ្វីត្រោះឡើយ តែប្រសិនបើបរិច្ចាគឲ្យ គឺជាការប្រសើរ។

បញ្ជាក់ពីអ្វីដែលត្រូវបរិច្ចាគហ្សាកាត់ហ្វីត្រោះ ពោលគឺជាអាហារប្រចាំថ្ងៃរបស់មនុស្ស។

ចាំបាច់ត្រូវបរិច្ចាគហ្សាកាត់ហ្វីត្រោះមុនសឡាតរ៉យ៉ា។ ជាការប្រសើរ គឺត្រូវបរិច្ចាគនៅព្រឹកថ្ងៃរ៉យ៉ា ហើយគេអនុញ្ញាតឲ្យបរិច្ចាគមុនថ្ងៃរ៉យ៉ាមួយថ្ងៃ ឬពីរថ្ងៃបាន។

التصنيفات

Zakat-ul-Fitr (Minor-Eid Charity)